ព័ត៌មានទាន់ហេតុការណ៍៖

Ryan Giggs អតីតខ្សែបម្រើស្លាប Man United នឹងទៅដឹកនាំក្រុមជម្រើសជាតិវេល

ចែករំលែក៖

លោក Ryan Giggs អតីតខ្សែបម្រើស្លាបរបស់ក្លិបបិសាចក្រហម Manchester United ត្រូវបានជ្រើសរើសឲ្យក្លាយទៅជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិវេល។

Ryan Giggs ដែលមានវ័យ៤៤ឆ្នាំត្រូវបានសហព័ន្ធបាល់ទាត់របស់វេល ធ្វើពីធីបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃចន្ទដើម្បីមកជំនួសតំណែងលោក Chris Coleman ដែលបានលាឈប់ទៅដឹកនាំក្រុមបាល់ទាត់ Sunderland។

អតីតខ្សែបម្រើជំនាញជើងឆ្វេងនេះ លេងឲ្យជម្រើសជាតិវេលបាន៦៤ប្រកួតពីឆ្នាំ ១៩៩១ ដល់២០០៧។ គាត់ពុំសូវពេញនិយមពីសំណាក់អ្នកគាំទ្របាល់ទាត់របស់វេលទេ ដោយខកខានមិនបានលេងឲ្យជម្រើសជាតិជាច្រើនប្រកួតពិសេសកម្មវិធីមិត្តភាព។

Ryan Giggs បានបញ្ចប់អាជីពជាកីឡាករបាល់ទាត់អាជីពរយៈពេល២៣ឆ្នាំ របស់គាត់ក្នុងឆ្នាំ២០១៤។ គាត់លេងនៅ Premier League បានច្រើនជាងគេទីពីរក្រោយបង្ហាញខ្លួនចំនួន៦៧២ប្រកួត និងស៊ុតបាល់បញ្ចូលទី១១៤គ្រាប់ឲ្យ Manchester United ហើយក្លាយ ទៅជាអ្នកចាត់ការទូទៅបណ្តោះអាសន្នក្រុម Manchester United ដឹកនាំបាន៤ប្រកួត ប៉ុណ្ណោះក្រោយលោក David Moyeត្រូវបានបណ្តេញចេញពីតំណែង ៕ ដេវីត


ចែករំលែក៖