ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបបានសម្រេចតែរត់មិនរួចពីប្រជាពលរដ្ឋវាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួន ចំណែកម្នាក់ទៀតគេចខ្លួនបាត់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រចរួចជិះម៉ូតូគេចខ្លួនបាត់ តែត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃកំពុងជិះម៉ូតូនៅតាមដងផ្លូវឃើញហេតុការណ៍នេះ បានដេញចាប់បានបក្ខពួកពីរនាក់ដែលជិះម៉ូតូបិទគូទពីក្រោយត្រូវបានប្រជាពលរដ្ឋវាយឡើងទ្របខ្លួន។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩-១០នាទីយប់ ថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ សាលាបឋមសិក្សាទួលគោក តាមបណ្តោយផូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្សយ័ទី១ មានឈ្មោះ កុល វុទ្ធីធុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្សសាលាវិទ្យាលយ័ឥន្ទ្រទេវី ស្នាក់ផ្ទះជួលមួយកន្លែង ផ្លូវលំ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។ ជនសង្សយ័ទី២ មានឈ្មោះ យិនសម្រស់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅផ្ទះជួលមួយកន្លែង ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

តាមកាបញ្ជាក់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃម្នាក់បានប្រាប់ឲ្យដឹងថា មុន និងឈានកាឃាត់ខ្លួនជនសង្សយ័ទាំងពីរនាក់ខាងលើនេះរូបគាត់មានគ្នាពីរនាក់ជិះម៉ូតូគ្រឿងលុះជិះមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្សយ័បីនាក់ជិះពីរគ្រឿងមួយគ្រឿង ម៉ាកឌ្រីមសង់ មិនចាំស្លាកលេខជិះម្នាក់ជាជនដៃដល់បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ជិះម៉ូតូគ្រឿងម៉ាក ZOOMER-X បានសម្រេចរួចជិះគេចខ្លួនបាត់ទៅបាត់ ខណៈពេលកម្លាំងក្រសួងមហាផ្ទៃបានជិះម៉ូតូដេញតាមម៉ូតូមួយគ្រឿង ម៉ាកនិក ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GP-0498ជិះគ្នាពីរនាក់ បានព្យាយាមបើកគេចខ្លួន មកដល់ចំណុចផ្លូវលេខ១៣២ ក្រុម២៥ ភូមិ៤ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោកត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានភ្លាមៗ តែត្រូវបានប្រជាពលរដ្ឋស្វាគមន៍ឡើងទ្រមខ្លួន។

បច្ចុប្បន្ន ជនសង្សយ័ទាំងពីរនាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់១ និងបញ្ជូនខ្លួនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បធ្វើកំណត់ហេតុបញ្ជូនខ្លួនទៅតុលាការចាត់ការទៅតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖