កូរ៉េខាងជើងជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធ បំផុតរបស់ចិន និងជាប្រទេសជិតខាងចិន ទៀតផង។ រាល់ទំនិញរបស់កូរ៉េខាងជើង គឺនាំទៅកាន់ប្រទេសចិនតែប៉ុណ្ណោះ។ ជីវិតពលរដ្ឋកូរ៉េខាងជើងជាច្រើនដែលចិន មិនអាចមើលរំលងឡើយ សុខចិត្តរំលង បានច្បាប់អន្តរជាតិ ដែលផ្តួចផ្តើមដោយ អាមេរិកវិញ។
អាមេរិកជាប្រទេសដែលនិយាយផ្សេង ធ្វើផ្សឹងហើយចង់ឲ្យប្រទេសជាច្រើនធ្វើ តាមខ្លួនដោយបង្ខំឲ្យគេបោះបង់តែខ្លួនឯង បែរជាប្រព្រឹត្ត។ កន្លងមកដូចកិច្ចព្រមព្រៀង បរមាណូជាមួយអីុរ៉ងកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស ដែលអាមេរិក បានប្រកាសដកខ្លួនចេញដើម្បីតែផល ប្រយោជន៍ខ្លួនឯង។ ទាំងនោះហើយដែល ប្រទេសជាច្រើនមិនខ្វល់នៅតែបន្តធ្វើទំនាក់ ទំនងជាមួយកូរ៉េខាងជើងដដែល។ ក្រៅពី រុស្ស៊ីនិងចិន ដែលលួចលាក់ទំនាក់ទំនងជា មួយកូរ៉េខាងជើងក៏នៅមានប្រទេសជាង ៥០ទៀតក៏បានធ្វើដូចគ្នានោះដែរ។
នៅពេលនេះនាវាដឹកប្រេងរបស់ចិន ត្រូវបានគេប្រទះឃើញលក់ប្រេងទៅឲ្យ កូរ៉េខាងជើងបើទោះបីមានការដាក់ទណ្ឌកម្ម ពីសហគមន៍អន្តរជាតិក្តី។ ចំណែកចិនកន្លង មកបានសន្យាឈប់លក់ប្រេងទៅឲ្យកូរ៉េ ខាងជើង។ ប៉ុន្តែរូបភាពផ្កាយរណបបង្ហាញ ឲ្យឃើញថា នាវាដឹកប្រេងចិន៦គ្រឿងបាន ធ្វើសកម្មភាពលក់ប្រេងឲ្យកូរ៉េខាងជើង បំពានច្បាប់របស់អង្គការសហប្រជាជាតិ។
អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើ កូរ៉េខាងជើង ដើម្បីបង្ខំឲ្យមេដឹកនាំ គីម ជុងអ៊ុន បោះបង់អាវុធបរមាណូ និងកាំជ្រួច មីស៊ីល។ ប៉ុន្តែប្រទេសនេះនៅតែដំណើរការបានយ៉ាងរលូនដដែល ។
តាមរបាយការណ៍របស់ Wall Street Journal បានផ្សាយថា មាននាវា៦គ្រឿង ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិនលក់ប្រេង ទៅឲ្យកូរ៉េខាងជើងនៅលើដែនសមុទ្រ។ ក្រសួងការបរទេសចិនបានប្រកាសថារដ្ឋា ភិបាលទីក្រុងប៉េកាំងបានអនុវត្តយ៉ាងខ្ជាប់ ខ្ជួននូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
នៅក្នុងសេចក្តីប្រកាសទីក្រុងប៉េកាំង បានបញ្ជាក់ថា រាល់ការចោទប្រកាន់ចាំ បាច់ត្រូវតែមានភស្តុតាងច្បាស់លាស ដែល អាចយកជាការបាន។ ក្នុងពេលនេះដែរ សេតវិមានមិនទាន់មានប្រតិកម្មអ្វីជុំវិញ ហេតុការណ៍ខាងលើនៅឡើយ។
កាលពីខែធ្នូកន្លងមកលោកត្រាំបាន សរសេរនៅលើបណ្តាញ Twitter របស់ លោកថា លោកពិតជាខកចិត្តយ៉ាងខ្លាំង នៅពេលដែលចិន អនុញ្ញាតឲ្យនាំប្រេងទៅកាន់កូរ៉េខាងជើង ។
ក្រៅពីចិននៅមានរុស្ស៊ីទៀត ដែលសុទ្ធ តែជាប្រទេសមហាអំណាចបរមាណូបាន ជួយដល់កូរ៉េខាងជើងជួយចិញ្ចឹមកូរ៉េខាង ជើងដោយស្ងាត់ៗគេចពីទណ្ឌកម្មរបស់ អាមេរិកនិងអង្គការសហប្រជាជាតិ។ មាន តែប្រទេសដែលរងទណ្ឌកម្មពីលោកខាង លិច ដូចរុស្ស៊ីទេ ទើបដឹងច្បាស់ពីទុក្ខ លំបាក ដែលប្រទេសក្រីក្រដទៃទៀតដូច កូរ៉េខាងជើងត្រូវប្រឈមមុខ។
ដោយមានការជួយពីចិន និងរុស្ស៊ីជា សម្ងាត់ ទើបមេដឹកនាំកូរ៉េខាងជើងមិន ដែលខ្លាចអាមេរិក សូម្បីតែប៉ុនសរសៃសក់។ អាមេរិកគំរាមមួយកូរ៉េខាងជើងគំរាម៣បើ អាមេរិកមិនខ្លាចក៏ត្រូវបារម្ភនោះដែរ ដោយ កូរ៉េខាងជើងហ៊ាននិយាយហ៊ានធ្វើដូចការ សាកល្បង មីស៊ីលឆ្លងទ្វីបនិងបរមាណូ អីុដ្រូហ្សែនជាដើម។
ពាក់ព័ន្ធនឹងការលក់ប្រេងទៅឲ្យកូរ៉េ ខាងជើងពីសំណាក់សត្រូវអាមេរិក គឺរុស្ស៊ី ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បាន បញ្ជាក់ថា រុស្ស៊ីកំពុងតែជួយដល់កូរ៉េខាង ជើងដោយបានផ្តល់ទំនិញជាច្រើនដល់ ប្រទេសនេះបំពានលើច្បាប់ដាក់ទណ្ឌកម្ម របស់សហគមន៍អន្តរជាតិទៅលើទីក្រុង ព្យុងយ៉ាង ។
លោកត្រាំបានបញ្ជាក់ទៀតថា “រុស្ស៊ី មិនបានជួយដល់យើងស្តីពីវិបត្តិបរមាណូ នៅកូរ៉េខាងជើងនោះឡើយផ្ទុយទៅវិញ រុស្ស៊ីបានជួយដល់កូរ៉េខាងជើងដោយ សម្ងាត់។ ដោយឡែកប្រទេសចិន ដែលជា សម្ពន្ធមិត្តជិតស្និទ្ធបំផុតជាមួយកូរ៉េខាងជើង បែរជាជួយយើងវិញ”។
ក្នុងពេលដែលកូរ៉េខាងជើងជាឧបសគ្គ ដ៏ធំនៅលើពិភពលោកនិងអាមេរិកនាពេល កំពុងប្រឈមមុខផ្ទាល់ជាមួយកូរ៉េខាងជើង ក្រោយពេលទីក្រុងព្យុងយ៉ាងបានប្រកាស ថា មីស៊ីលនិងបរមាណូទាំងអស់ទុក សម្រាប់តែអាមេរិកប៉ុណ្ណោះ។ ជាមួយគ្នា នេះលោកត្រាំ បញ្ជាក់ថា លោកមិនប្រាកដ នៅក្នុងការពិភាក្សាជាមួយមេដឹកនាំកូរ៉េ ខាងជើង គីម ជុងអ៊ុន នោះឡើយ ព្រោះ មិនអាចទទួលបានលទ្ធផលជាវិជ្ជមាន។
លោកត្រាំក៏បានថ្កោលទោសដល់អតីត ប្រធានាធិបតីអាមេរិក លោកអូបាម៉ា ដែល មិនអាចរារាំងកម្មវិធីបរមាណូកូរ៉េខាងជើង បានទុកឲ្យប្រទេសនេះបានសម្រេចគោល ដៅផលិតបរមាណូបំពាក់លើកាំជ្រួចមីស៊ីល វាយប្រហារដល់ទឹកដីអាមេរិក។
លោកត្រាំបានបញ្ជាក់ថា “ខ្ញុំនឹងអង្គុយ ចុះចរចាគ្នា តែខ្ញុំមិនប្រាកដថាអាចដោះ ស្រាយបញ្ហាបច្ចុប្បន្នបាននោះឡើយ។ ពួក គេបាននិយាយថាចង់ពិភាក្សា២៥ឆ្នាំមក ហើយ ប៉ុន្តែមិនបានសម្រេចឡើយ”។
លោកត្រាំក៏បានសរសើរចិន ដែលបាន ចូលរួមដាក់ទណ្ឌកម្មកូរ៉េខាងជើងយ៉ាង តឹងតែងដោយកាត់បន្ថយចំនួនថាមពល ប្រេងនាំទៅកាន់កូរ៉េខាងជើងនិងផ្អាកទិញ ធ្យូងថ្មពីកូរ៉េខាងជើងផងដែរ។ លោកបន្ត ទៀតថា ចិននឹងធ្វើបានច្រើនជាងនេះដើម្បី ទប់ស្កាត់កូរ៉េខាងជើង។
ប្រភពព័ត៌មានបានឲ្យដឹងថា នាវាដឹក ប្រេងរបស់រុស្ស៊ីបានផ្គត់ផ្គង់ប្រេងដល់កូរ៉េ ខាងជើងយ៉ាងតិច៣លើកក្នុងមួយខែតាម រយៈការផ្តល់នៅលើដែនសមុទ្រ។ រុស្ស៊ីបាន ច្រានចោលការចោទប្រកាន់ខាងលើ។
ថាមពលប្រេងដើរតួនាទីយ៉ាងសំខាន់ បំផុតសម្រាប់សេដ្ឋកិច្ចកូរ៉េខាងជើង ហើយ ជួយដល់ប្រទេសនេះអាចបន្តកម្មវិធីបរមាណូបានទៀតផង ។
អាមេរិកនៅតែដាក់គំនាបលើកូរ៉េខាង ជើងក្នុងពេលដែលកូរ៉េខាងជើងនិងកូរ៉េខាង ត្បូងកំពុងតែឆ្ពោះទៅរកទំនាក់ទំនងល្អ ប្រសើរនឹងគ្នាឡើងវិញ។ នៅពេលនេះកូរ៉េ ខាងជើង និងកូរ៉េខាងត្បូងបានយល់ព្រម ដង្ហែក្បួនរួមគ្នាក្រោមទង់ជាតិកូរ៉េនៅក្នុង ព្រឹត្តការណ៍កីឡាអូឡាំពិករដូវរងានៅកូរ៉េ ខាងត្បូង។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅទី បំផុតកូរ៉េខាងជើង និងកូរ៉េខាងត្បូងបាន ព្រមព្រៀងគ្នាថានឹងដើរជាក្បួនដង្ហែរួមគ្នា ក្រោមទង់ជាតិនៃប្រទេសទាំងពីរ នៅឯព្រឹត្តិ ការណ៍កីឡាអូឡាំពិករដូវរងារៀបចំឡើង នៅលើទឹកដីកូរ៉េខាងត្បូងនៅខែកុម្ភៈខាង មុខនេះ៕ ម៉ែវ សាធី