កាលពីថ្ងៃទី១៨ ខែមករា រដ្ឋាភិបាល ប្រទេសមិុចស៊ីកូបានបញ្ជាក់ថានឹងមិន ចំណាយទៅលើគម្រោងសាងសង់ជញ្ជាំង ព្រំដែនជាមួយអាមេរិកនោះឡើយ។
នៅក្នុងសេចក្តីប្រកាសរដ្ឋមន្ត្រីការ បរទេសមិុចស៊ីកូបានបញ្ជាក់ថា ប្រទេស មិុចស៊ីកូកំពុងតែមានបញ្ហាហិង្សា ប៉ុន្តែបាន ច្រានចោលការប្រកាសរបស់ប្រធានាធិបតី អាមេរិក ដែលបានចាត់ទុកមិុចស៊ីកូជា ប្រទេសគ្រោះថ្នាក់បំផុតលើពិភពលោក។
ក្រសួងការបរទេសមិុចស៊ីកូបានបញ្ជាក់ ថា បញ្ហាហិង្សាពាក់ព័ន្ធនឹងការជួញដូរគ្រឿង ញៀនអាវុធ និងលុយខ្មៅជាកាតព្វកិច្ចរួម ហើយបញ្ហាទាំងនោះនឹងត្រូវបញ្ចប់នៅពេល ដែលតម្រូវការប្រើប្រាស់នៅអាមេរិកត្រូវ បញ្ចប់នោះ។
ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាមេរិកខាងជើង (NAFTA) ដែល មានមិុចស៊ីកូ អាមេរិក និងកាណាដា ក្រសួង ការបរទេសមិុចស៊ីកូបានបញ្ជាក់ថា ប្រទេស នេះនឹងបន្តពិភាក្សាដើម្បីផលប្រយោជន៍ រួមទាំងអស់គ្នា។
ប្រតិកម្មរបស់រដ្ឋាភិបាលមិុចស៊ីកូកើត ឡើងក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានរិះគន់ NAFTA ហើយ បញ្ជាក់ថា ការកសាងជញ្ជាំងព្រំដែនជារឿង សំខាន់បំផុតក្នុងការទប់ស្កាត់សកម្មភាព ជួញដូរគ្រឿងញៀន ធានាសន្តិសុខ ហើយ មិុចស៊ីកូត្រូវតែចំណាយប្រាក់សម្រាប់ គម្រោងខាងលើ។ បើគ្មានជញ្ជាំងព្រំដែន គឺគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
មិចស៊ីកូជាប្រទេសរងផលប៉ះពាល់ខ្លាំង ជាងគេដោយសារតែការជួញដូរគ្រឿង ញៀន។ ក្នុងរយៈពេល១ទសវត្សន៍កន្លង មកសង្គ្រាមប្រឆាំងគ្រឿងញៀន និងការ សងសឹកគ្នាទៅវិញទៅមករវាងក្រុមជួញដូរ គ្រឿងញៀនបានសម្លាប់មនុស្សយ៉ាងតិច ១៥០.០០០នាក់ និងជាង៣០ពាន់នាក់ បាត់ខ្លូន៕ ម៉ែវ សាធី