ព័ត៌មានទាន់ហេតុការណ៍៖

ដេនីក្វាន់ត្រៀមចំណាយជាង១០ម៉ឺនដុល្លារបើកផលិតកម្មផ្ទាល់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ដេនី ក្វាន់ ត្រៀមបញ្ចេញលុយខ្ទស់សែនដុល្លារអាមេរិក ដើម្បីបើកដំណើរការផលិតកម្មថតភាពយន្តផ្ទាល់ខ្លួន។ ការបញ្ចេញទុននេះ គឺគ្រោយពេលនាងជិតផុតការកំណត់បម្រាបរបស់ក្រសួងក្នុងពេលខាងមុខនេះ។

ដេនីក្វាន់បានស្ងប់ស្ងាត់ពីវិស័យសិល្បៈអស់ជាច្រើនខែ ព្រោះជាប់បម្រាបក្រសួងក្រោយបញ្ចេញរូបភាពសិចស៊ីជ្រុល ។ ទោះជាយ៉ាងណា ពេលនេះគេលេចលឺថាតារាស្រីរូបនេះ បើទោះបីជាបទពិសោធន៍នៃការថតភាពយន្តមិនប្រើនដូចសិល្បៈជំនាន់មុន ប៉ុន្តែ ដេនី ក្វាន់ បានយល់ច្រើនពីវិស័យសិល្បៈ ហើយក៏មានទំនាក់ទំនងស្អិតរមួតមួយចំនួនពីសិល្បករដែរ។

ប្រភពកៀកកិតជិតតារាស្រីល្បីរឿងសិចស៊ីរូបនេះ បានទម្លាយថា ពេលនេះ ដេនី ក្វាន់បានរត់ការដើម្បីបើកផលិតកម្មផ្ទាល់ខ្លួនរួច ហើយដោយចាយដើមទុនដំបូងជាងមួយសែនដុល្លារអាមេរិក។ ប្រភពដដែលលើកឡើងថា តារាស្រីរូបនេះ នឹងចាប់ផ្តើមផលិតភាពយន្តក្នុងពេលដ៏ខ្លីខាងមុខពោលគឺក្រោយថ្ងៃកំណត់បញ្ចប់មម្រាបរបស់ក្រសួងមិនឲ្យនាងចេញមុខថតភាពយន្ត និងកម្មវិធីកម្សាន្តតាមកញ្ចក់ទូរទស្សន៍នោះ។

ប្រភពបន្តថា ការសម្រេចចិត្តបោះទុននេះ ក៏មានការជួយមើលការខុសត្រូវពិភាក្សាយោបល់ច្រើនពីអ្នកសិល្បៈ ពិសេសគូស្នេហ៍នាងដែលមានជំនាញផ្នែកផលិតភាពយន្ត ស្រាប់។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែងស្រីខាងលើបាននៅឡើយទេ ប៉ុន្តែអ្នកគៀកកិតជិតនាងនៅតែអះអាងថាដំណឹងនេះអាចជឿជាក់បានស្ទើរតែមួយរយភាគរយ។

ប្រភពដដែលលើកឡើងដែរថាការរត់ការបើកផលិតកម្មនេះទទួលបានលិខិតអនុញ្ញាតិពីក្រសួងពាក់ព័ន្ធរួចរាល់ហើយដែរ ហើយភាពយន្តដំបូងជាភាពយន្តកំប្លែង និងភ័យរន្ធត់ ហើយសិល្បករសម្រាប់សម្តែងរឿងនេះក៏ត្រូវបានគេធ្វើកិច្ចសន្យាថតបណ្តើរៗដែរ ហើយអាចនឹងមានវត្តមានម្ចាស់ផលិតកម្មចេញថតភាពយន្តនេះដែរ។

គួរបញ្ជាក់ដែរថាក្រោមហេតុផលបញ្ចេញភាពសិចស៊ីហួសហេតុខូចតម្លៃអ្នកសិល្បៈនិងតម្លៃវប្បធម៌ប្រពៃណីខ្មែរដេនីក្វាន់ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការព្រមាន និងពិន័យឲ្យផ្អាកការងារសិល្បៈមួយឆ្នាំ។ការព្រមានេះត្រូវបានធ្វើឡើងកាលពីចុងខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ៕ វឌ្ឍនា


ចែករំលែក៖