ខេត្តស្វាយរៀង៖ លោក ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងស្វាយរៀងបានអញ្ជើញជាអធិបតី ក្នុងពីធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាទើបបញ្ចូលថ្មី៣៣នាក់នៅសង្កាត់សង្ឃ័រនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នៅស្នាក់ការគណបក្សប្រជាជនសង្កាត់សង្ឃ័ក្រុងស្វាយរៀង។
ក្នុងពីធីនេះក៏មានការចូលរួមពីសំណាក់លោក យូ ប៊ុន្នី ប្រធានគណបក្សប្រជាជនក្រុងស្វាយរៀងលោកជូសុធីប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រ និងលោកប្រធានគណបក្សសង្កាត់លោកលោកស្រីក្រុមការងារបិងសាខាបក្សភូមិយ់ាងច្រើនកុះករ។
ក្នុងឱកាសនោះលោកជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជា ឲប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងស្វាយរៀងបានស្វាគមន៏ចំពោះសមាជិកគណបក្សប្រជាជនកម្ពុជាទើបបញ្ចូលថ្មី៣៣នាក់ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់សង្ឃ័រដោយគណបក្សបើកជំហរទទួលយកជានិច្ច និងចូលរួមធ្វើការស្មោះត្រង់ជាមួយគ្នាគោរពសិទ្ធគ្នាសាមគ្គីផ្ទៃក្នុងផងដែរ។
លោក បានថ្លែងបន្តទៀតថា បើគ្នានសុខសន្តិភាពប្រទេសជាតិក៏មិនមានការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលបានកសាងហេដ្ឋារចនាសម្ពន្ធ័ជាច្រើនលូតលាស់លើគ្រប់វិស័យរហូតល្បីឈានដល់ឆាកអន្តរជាតិផងដែរ។
លោកក៏បានជម្រុញដល់អស់លោកសមាជិកបក្សសង្កាត់សាខាបក្សភូមិទាំងអស់ត្រូវធ្វើអំពើរល្អដល់ប្រជាពលរដ្ឋកុំអោយពួកគាត់មានការថ្នាំងថ្នាក់រួមទាំងសេវ៉ាសាធារណៈ និងត្រូវបន្តចុះដល់ខ្នងផ្ទះស្ដាប់ពីសំណូមពរ និង។ក្ដីកង្វល់របស់ពួកគាត់ដែលលើកឡើងដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗ។
ជាចុងបញ្ចប់ លោកក៏បានសំណូមពរដល់សមាជិកសមាជិការបក្សត្រូវរួមចំណែកដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀនព្រោះវាបង្កអោយមានអស្តិសុខសង្គមអំពើរហឹង្សាពិសេសប៉ះពាល់ភូមិឃុំមានសុវត្តិភាពផងដែរ៕ យឹម សុថាន