ព័ត៌មានទាន់ហេតុការណ៍៖

Roger Federer ឈ្នះពានរង្វាន់ Grand Slam ជាលើកទី២០នៅក្នុងអាជីពរបស់ខ្លួន

ចែករំលែក៖

កីឡាករវាយតឺន្នីសសញ្ជាតិស្វីស Roger Federer បានឈ្នះជើងឯក Australian Openក្រោយយកឈ្នះលើកីឡាករ Marin Cilicនៅវគ្គផ្តាច់ព្រ័ត្ត។

កីឡាករវ័យ៣៦ឆ្នាំRoger Federerបានប្រើពេល៣ម៉ោងនិង៣នាទី ដើម្បីយកឈ្នះលើកីឡាករក្រូអាតMarin Cilicក្នុងលទ្ធផល6-2, 6-7 (5/7), 6-3, 3-6, 6-1។

នេះគឺជាពានរង្វាន់Australian Openលើកទី៦របស់ Federer ហើយក៏ជាពានរង្វាន់ធំ(Grand Slam)លើកទី២០នៅក្នុងអាជីពរបស់គាត់ផងដែរ។

ក្រោយទទួលពានរង្វាន់នេះ កីឡាករ Roger Federerបាននិយាយទាំងទឹកភ្នែកថា “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ហើយវាក៏មិនគួរឲ្យជឿនោះទេ។ តែក្តីសុបិន្តរបស់ខ្ញុំបានក្លាយទៅជាការពិតហើយ” ៕ ដេវីត


ចែករំលែក៖