ក្លិប Brighton and Hove Albion បានបញ្ជាក់ថាពួកគេយល់ព្រមចុះ ហត្ថលេខានាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Leonardo Ulloa មកកាន់ក្លិបសាជាថ្មី ម្តងទៀតក្នុងលក្ខណៈខ្ចីជើងពីក្លិប Leicester City រហូតដល់ចប់រដូវកាល។
កីឡាករវ័យ៣១ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន២៦គ្រាប់ក្នុងចំណោម៥៨ប្រកួតឲ្យក្រុម Brighton កាលពីលេងឲ្យលើកដំបូង។
លោកChris Hughton បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងដែល បាននាំយក កីឡាករLeonardo Ulloaមកកាន់ក្លិបវិញក្រោយចាកចេញអស់រយៈពេល៣ឆ្នាំកន្លះ ៕ ដេវីត