សហព័ន្ធបាល់ទាត់របស់អង់គ្លេសបានដាក់ពិន័យមិនឲ្យខ្សែការពារ Arthur Masuakuរបស់ញញួរធំWest Hamលេងចំនួន៦ប្រកួត ដោយសារតែស្តោះទឹកមាត់ដាក់កីឡាករ Nick Powell របស់ក្រុមWigan។
កីឡាករវ័យ២៤ឆ្នាំរូបនេះទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទីទី៤៩ពេលប៉ះជាមួយនឹងកីឡាករ Nick Powell នៅក្នុងការប្រកួតអង់គ្លេស FA Cup ដែលក្រុមញញួរ ធំចាញ់ម្ចាស់ផ្ទះ Wigan ដោយលទ្ធផល2-0។
Arthur Masuakuនឹងត្រូវអវត្តមានជាមួយនឹងក្រុមWest Hamពេលប្រកួតកម្មវិធីអង់គ្លេស Premier Leagueពេលប៉ះក្រុមCrystal Palace, Brighton, Watford, Liverpool, Swanseaនិង Burnley។
លោក David Moyes អ្នកចាត់ការទូរទៅក្លិប West Ham បានចាត់ទុកទង្វើរបស់ Arthur Masuakuជាទង្វើគួរឲ្យស្អប់ខ្ពើម ហើយរូបគេនឹងទទួលរងពិន័យបន្ថែមទៀតពីក្លិប ៕ ដេវីត