ភ្នំពេញ៖ សេចក្តីណែនាំ ស្តីពីការរៀបចំពិធីបុណ្យមាឃបូជា យោងៈ ផែនការណែនាំលេខ ០១/២០១៨ ឆ្នាំ ២០១៨ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
ឆ្នាំនេះ ពិធីបុណ្យមាឃបូជា នឹងត្រូវប្រព្រឹត្តទៅរយៈពលេ២ថ្ងៃ គឺថ្ងៃពុធ ១៥កើត និងថ្ងៃព្រហស្បត្តិ៍ ១រោច ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៨ នៅបរិវេណ ព្រះមាហាសក្យមុនី ចេតិយ ភ្នំព្រះរាជ ទ្រព្យ (ឧត្តុង្គ)។
ដើម្បីញ៉ាំងឲ្យពិធីដ៏មង្គលនេះ ប្រព្រឹត្តទៅយ៉ាងមហោឡារិក អធិកអធម ស័ក្តិសមទៅនឹងអត្ថន័យ និងខ្លឹមសារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោមៈ
១-គ្រប់រដ្ឋបាលខណ្ឌ មន្ទីរធម្មការ និងសាស នារាជធា នីភ្នំពេញ ត្រូវចាត់ការតាំងរៀបចំឲ្យមានពិធីបុណ្យមាឃបូជាឲ្យបានអធិកអធម នៅទីវត្តអារាមមួយក្នុងមូលដ្ឋានជាផ្លូវការ
២-គ្រប់រដ្ឋបាលខណ្ឌត្រូវបំផុសឲ្យតុបតែងលម្អ ចងបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា នៅតាមអាគារសាធារណៈរោងចក្រ សហគ្រាស គ្រប់គេហដ្ឋាន វត្តអារាម ដើម្បីអបអរ សាទរពិធីបុណ្យប្រពៃណីសាសនាខាងលើ ឲ្យប្រព្រឹត្តទៅប្រកបដោយកិត្តិយស និងថ្លៃថ្នូរ ។
៣-គ្រប់រដ្ឋបាលខណ្ឌដ មន្ទីរ អង្គភាព ត្រូវចាត់តាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចួលរួមក្នុងពិធីបុណ្យមាឃបូជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ)
៤-មន្ទីរព័ត៌មានរាជធានីភ្នំពេញត្រូវចាត់តាំងបណ្តាវិទ្យុ និងទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣ ឲ្យចុះធ្វើសកម្មភាពយកព័ត៌មានការផ្សព្វផ្សាយធម្មទេសនា អំពីប្រវត្តិនៃពិធីមាឃបូជានេះ ឲ្យបានទូលំទូលាយស័ក្តិសមជាទិវាបុណ្យជាតិដ៏រុងរឿង។
៥-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យ និងតាមផ្លូវក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីរង្វង់មូលជ្រោយចង្វារ រហូតដល់ព្រំទល់ខេត្តកណ្តាល ។
ពាក្យស្លោកសម្រាប់ប្រើក្នុងពិធីបុណ្យមាឃបូជា ឆ្នាំរការ នព្វស័ក ព.ស ២៥៦១
១-អបអរសាទរពិធីបុណ្យមាឃបូជា ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ។
២-សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាសក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមមានព្រះរាជសុខភាពល្អ បរិបូណ៌ និងព្រះជន្មាយុយឺនយូរ ។
៣-សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមមានព្រះរាជសុខភាពល្អ បរិបូណ៌ និងព្រះជន្មា យុយឺនយូ។
៤-សូមថ្វាយព្រះរាជកុសល ព្រះវិញ្ញាណកន្ខ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯក ភាពជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) សូមបានយាងទៅសោយព្រះបរមសុខ ក្នុងសគតិភព។
៥-ជយោ ព្រះរាជាណា ចក្រកម្ពុជា។
៦-ជាតិ សាសនា ព្រះមហាក្សត្រ។
៧-ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
៨-នត្ថិ សន្តិ បរំ សុខំ គ្មានសុខអ្វីស្មើនឹងសេចក្តីស្ញប់។
៩-សុខោ បុញ្ញស្ស ឧច្ចយោ ការសន្សំបុណ្យនាំមកនូវសេចក្តីសុខ ។
១០-អហិង្សា ជាគោលការណ៍រួមនៃព្រះពុទ្ធសាសនា។
១១-សុភមង្គល និងការអភិវឌ្ឍ ជាសំណូមពរដ៏ពិសិដ្ឋរបស់ព្រះពុទ្ធសាសនា ។
១២-សូមព្រះធម៌របស់ព្រះពុទ្ធបរមគ្រូជ្រួតជ្រាបដល់គ្រប់មនុស្សជាតិទូទៅ។
១៣-ជយោ!សន្តិភាព និងការអភិវឌ្ឍ។
១៤-ជយោ! សន្តិភាព និងការបង្រួបបង្រួមជាតិ។ ១៥-មានសន្តិភាព ទើបមានការអភិវឌ្ឍប្រទេសជាតិ៕ សំរិត