ព័ត៌មានទាន់ហេតុការណ៍៖

Tiger street Football Festival 2018ប្រចាំមណ្ឌលកំពង់ស្ពឺរកឃើញជើងខ្លាំង៣ក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ប្រចាំខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលទី២ បានរកឃើញម្ចាស់ជើងឯកហើយ ដោយបានទៅលើក្រុម ABA( A)ក្រោយពីយកឈ្នះលើក្រុម Vitou MK ក្នុងលទ្ធផល 3-2។

មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម ABA( A)បានយកឈ្នះលើក្រុម រដ្ឋាបាលស្រុកភ្នំស្រួចដោយលទ្ធផល ៨-៤។ ចំណែកឯក្រុមVitou MKបានយកឈ្នះលើក្រុម black Lionក្នុងលទ្ធផល ៤-១។ ជាហេតុធ្វើឲ្យក្រុមចាញ់ទាំងពីរ black Lion ត្រូវប្រកួតជាមួយក្រុម រដ្ឋាបាលស្រុកភ្នំស្រួច ដើម្បីស្វែងរក លេខ៣ និង លេខ៤។ ជាលទ្ធផល ក្រុម black Lion ដណ្តើមបានលេខ៣ ក្រោយឈ្នះរដ្ឋាបាលស្រុកភ្នំស្រួច ៤ ទល់និង ២។

សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺABA( A)ទទួលបានប្រាក់រង្វាន់១ ០០០ដុល្លារក្រុមជើងឯករង បានទៅលើក្រុម Vitou MKប្រាក់រង្វាន់ ៧០០ដុល្លារក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម black Lionប្រាក់រង្វាន់ ៣៥០ដុល្លារ

ក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើ រដ្ឋាបាលស្រុកភ្នំស្រួចប្រាក់រង្វាន់ ១០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ។

ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលទី២នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ៣ក្រុមតែប៉ណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្តបាត់ដំបងនៅថ្ងៃទី ៣ – ទី ៤ ខែកុម្ភៈឆ្នាំ ២០១៨ នៅតារាងបាល់ទាត់វាលបែកចានទីរួមខេត្តបាត់ដំបង។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះនៅខេត្តបាត់ដំបងឲ្យបានច្រើនកុះករ។

ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍Tiger street Football Festival 2018 នៅខេត្តកំពង់ស្ពឺ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH #TSFF2018

សូមពិសាដោយការទទួលខុសត្រូវ

អត្ថបទ៖ ថម សន


ចែករំលែក៖