ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កំពូល​ បន្ត​ឃុំ​ខ្លួន​ជនជាតិ​អូស្រ្តាលី​ដែល​ស៊ើបការណ៍​យក​ព័ត៌មាន​ឱ្យ​បរទេស​

ចែករំលែក៖

ភ្នំពេញ៖ លោក​ សឹង​ បញ្ញា​វុឌ្ឈ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ នៅ​ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០១៨​ ប្រកាស​សាលដីកា​ បដិសេធ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ចំពោះ​បុរស​ជនជាតិ​អូស្រ្តាលី​ម្នាក់​ ដែល​ស៊ើបការណ៍​ព័ត៌មាន​ពី​កម្ពុជា​បញ្ជូន​ឱ្យ​បរទេស​ដោយ​ខុសច្បាប់​ ដោយសំអាង​ថា​ សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបសួរ​ មិន​អាច​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បាននទេ។

បុរស​ជនជាតិ​អូស្រ្តាលី​រូប​នេះ​ឈ្មោះ​ Jame Ricketson អាយុ​៦៨ឆ្នាំ​ ត្រូវ​បាន​លោក​ ពេជ្រ​ វិជ្ជា​ធរ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”ប្រមូលផ្តុំព័ត៌មាន ជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ អំពើទទួលឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឱ្យ​អន្តរាយការការពារជាតិ តាមមាត្រា៤៤៦នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា បុរសជនជាតិអូស្រ្តាលីរូបនេះ​ បានបង្ហោះកាមេរ៉ាថតផ្តិតយករូបភាព(ដ្រូន)ពីលើអាកាស កាលពីព្រឹកថ្ងៃទី០៧​ ខែ​មិថុនា ឆ្នាំ​២០១៧ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ត្រូវបានសមត្ថ​កិច្ចនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនី​តិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​ ឃាត់ខ្លួន​ បញ្ជូនមក​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។

ជនជាតិ​អូស្រ្តាលី​ បានលួចចូលមកកម្ពុជាវិញក្នុងឆ្នាំ២០១៥ ដោយការស្នាក់នៅមិនពិតប្រាកដ​ ដើរបង្ហោះកាមេរ៉ាដ្រូនថតរូបពីលើអាកាស ផ្តិតយកពីសកម្មភាពថ្ងៃត្រៀមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលសាលារាជធានីភ្នំពេញហាមឃាត់៕ ចេស្តា


ចែករំលែក៖