ព័ត៌មានទាន់ហេតុការណ៍៖

តៃវ៉ាន់ត្រៀមយន្តហោះដឹកពលរដ្ឋពីចិនដីគោកមកចូលរួមចូលឆ្នាំក្រោយចិនលុបចោលជើងហោះហើរជាង២០០ជើង

ចែករំលែក៖

នៅក្នុងភាពតានតឹង នាពេលកន្លងមកបង្កឡើងដោយសារតែកោះតៃវ៉ាន់ បើកផ្លូវហោះហើរថ្មីនៅលើកោះតៃវ៉ាន់ដោយមិនសុំច្បាប់ពីប្រទេសចិនដីគោក ។ នៅពេល នេះរដ្ឋាភិបាលទីក្រុងតៃបិុ បានត្រៀមយន្ត ហោះយោធា សម្រាប់ដឹកពលរដ្ឋ ពីចិន ដីគោក មកកោះតៃវ៉ាន់ដើម្បីចូលរួមបុណ្យចូលឆ្នាំខាងមុខ។

លោក Chen Chin Sheng ប្រធាន អាកាសចរណ៍តៃវ៉ាន់បានបញ្ជាក់ថា យន្ត ហោះដឹកជញ្ជូនយោធា នឹងទៅដឹកជញ្ជូន ពលរដ្ឋ មកស្រុកចូលរួមពិធីបុណ្យចូលឆ្នាំ ប្រសិនបើនៅតែបន្តភាពតានតឹង។ លោក បញ្ជាក់ទៀតថា ពលរដ្ឋតៃវ៉ាន់អាចធ្វើ ដំណើរ ទៅហុងកុង ឬ ម៉ាកាវ រួចបន្តទៅ កាន់តៃវ៉ាន់។ ជាមួយគ្នានេះ ទីក្រុងតៃ បិុក៏បាន ថ្កោលទោសទីក្រុងប៉េកាំង ដែល បានពង្រីកផ្លូវហោះហើរ ជិតកោះតៃវ៉ាន់ ជាការគំរាមកំហែងដល់សន្តិសុខ កោះ មួយនេះ។

ភាពតានតឹងបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ចិនលុបចោលជើងហោះហើរាប់រយជើងទៅនិងមកកោះតៃវ៉ាន់ ខណៈដែល ភាគីទាំងពីរកំពុងមានជម្លោះពាក់ព័ន្ធនឹង ផ្លូវអាកាសចរណ៍។ ការសម្រេចចិត្ត នេះ នឹងបង្កផលលំបាកដល់អ្នកដំណើររាប់ពាន់នាក់ ដែលចង់ទៅជួបជុំសាច់ញាតិរបស់ ពួកគេនាឱកាសបុណ្យចូលឆ្នាំចិន នៅខែ កុម្ភៈខាងមុខនេះ។ នេះបើតាមការចេញ ផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃ អង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។

ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួនពីរគឺ China Eastern Airlines (CEA) និង Xiamen Airlines បានប្រកាសនៅថ្ងៃអង្គារ នេះថា ពួកគេបានលុបចោលជើងហោះ ហើរ ដោយសារតែ មានការបដិសេធ ពីកោះតៃវ៉ាន់ ហើយជើងហោះពីទាំងនោះទៀតសោតគឺគ្រោងនឹងធ្វើឡើងនៅក្នុង ឱកាសថ្ងៃបុណ្យចូលឆ្នាំចិន។ ក្រុមហ៊ុន China Eastern Airlines បានលុប ចោល ជើងហោះហើរចំនួន២១២ជើង រវាងចិនដី គោក នឹងកោះតៃវ៉ាន់ ខណៈក្រុមហ៊ុន Xiamen Airlines សម្រេចចិត្តលុបចោលជើងហោះហើរចំនួន៧០ជើង នៃជើងហោះហើរ បន្ថែមរបស់ ខ្លួន។ ក៏ប៉ុន្តែខាងភាគីតៃវ៉ាន់អះអាងថាខ្លួនមិនបានទទួលដំណឹង ឬការប្រឹក្សាណាមួយពីភាគីចិនដីគោកនោះទេ ដោយថែមទាំងចោទដែរថាវាជាការសម្រេចចិត្តឯកតោភាគីរបស់ចិន។

គួរបញ្ជាក់ថា ចាប់តាំងពីលោកស្រី Tsai Ing-wen ជាប់ឆ្នោតជាប្រធានាធិប តីតៃវ៉ាន់ កាលពីឆ្នាំ២០១៦មក ភាពតាន តឹងរវាងចិន នឹងតៃវ៉ាន់ ចេះតែកើតមានជា បន្តបន្ទាប់ រហូតដល់ ទីក្រុងប៉េកាំងព្រមានប្រើប្រាស់កម្លាំងយោធាវាយប្រហារលើកោះតៃវ៉ាន់ថែមទៀតផង។ សម្រាប់ចិន កោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ខ្លួន ប៉ុណ្ណោះ ហើយថានឹងមិនស្ទាក់ស្ទើរឡើយក្នុងការវាយយកកោះតៃវ៉ាន់ បើសិនជាទីក្រុងត៉ៃប៉ិហ៊ានប្រកាសឯករាជ្យ៕ ម៉ែវ សាធី

 

 


ចែករំលែក៖