ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបានលុបជំនួយដល់ប្រទេសដែលមិនគាំទ្រខ្លួន

ចែករំលែក៖

កន្លងមកអាមេរិកបានផ្តាច់ជំនួយដល់ប្រទេសជាច្រើន ដែល អាមេរិកយល់ឃើញ ថា អស់តម្លៃនឹងប្រើប្រាស់ ក្នុងនោះមាន ប្រទេសប៉ាគីស្ថាន ប៉ាឡេស្ទីន និងប្រទេស ដែល មិនគាំទ្រអាមេរិក ទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែល។ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសថា ជំនួយរបស់អាមេរិក ទុកសម្រាប់តែប្រទេសសម្ពន្ធមិត្ត ប៉ុណ្ណោះមិនមែនសម្រាប់ប្រទេសប្រឆាំងអាមេរិកនោះឡើយ។

លោកដូណាល់ ត្រាំ បានស្នើទៅកាន់សភាឲ្យអនុម័តច្បាប់មួយ ដែលនឹងជួយធានាថាលុយជំនួយសម្រាប់បរទេសរបស់ សហរដ្ឋអាមេរិក តែងតែបម្រើដល់ផល ប្រយោជន៍អាមេរិកជានិច្ច ហើយទៅដល់ដៃតែមិត្តៗរបស់មហាអំណាចនេះ ប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅរសៀលថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ ២០១៨។

ដោយសំដៅទៅលើការបោះឆ្នោតនៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN) កាលពីឆ្នាំទៅ ប្រឆាំងនឹងការ សម្រេចចិត្តដ៏ចម្រូងចម្រាសរបស់លោក ជុំវិញស្ថានភាពទីក្រុង ហ្សេ៊រុយសាឡឹម នោះលោក ត្រាំ បានគូសបញ្ជាក់ថា «ប្រជាពលរដ្ឋអាមេរិកបានផ្តល់ឲ្យប្រទេសទាំង អស់នោះ នូវជំនួយជាទឹកប្រាក់រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំតាមរយៈការ បង់ពន្ធ របស់ពួកគេ»។

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ មហាសន្និបាត UN បានបោះឆ្នោតក្នុង សំឡេង គាំទ្រ១២៨សំឡេង ប្រឆាំង៩ សំឡេង ខណៈ៣៥ប្រទេសទៀត បានបោះ អនុបវាទក្នុងការទាត់ ចោលការទទួលស្គាល់របស់សហរដ្ឋអាមេរិក ចំពោះទីក្រុងពិសិដ្ឋហ្សេ៊រុយសាឡឹម ថាជារដ្ឋធានីរបស់អុីស ្រាអែល ដែលបានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន មានក្តីអាម៉ាស់ជាខ្លាំងហើយកាលនោះឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN បានព្រមាន ថា នឹងកត់ឈ្មោះទុកប្រទេសទាំងឡាយ ដែលជំទាស់ នឹងការសម្រេចចិត្តរបស់ លោក ត្រាំ។

ការបោះឆ្នោតនេះ ធ្វើឡើងបន្ទាប់ពីសេចក្តីប្រកាសរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំមុន ដែលថារូបលោកបានសម្រេចទទួល ស្គាល់ហ្សេ៊រុយសាឡឹម ជារដ្ឋធានីរបស់អុីស្រាអែលប៉ុណ្ណោះ ដោយមិនគិតពីចំណែករបស់ប៉ាឡេស្ទីនឡើយ ហើយនឹងធ្វើការផ្លាស់ប្តូរស្ថានទូតអាមរិកចេញទីក្រុង តែល អាវីវ ទៅកាន់ទីក្រុងហ្សេ៊រុយសាឡឹមវិញ។ លោក ត្រាំ ក៏បានយកឱកាសនោះវាយ ប្រហារពាក្យសម្តីទៅលើ គុយបា អុីរ៉ង់ វេណេហ្ស៊ុយអេឡា និងកូរ៉េខាងជើង ផងដែរ ដែលប្រទេសទាំងអស់នេះ ត្រូវ ​បានលោកចាត់ទុកថាជាគូសត្រូវរបស់លោក៕ ម៉ែវ សាធី


ចែករំលែក៖