ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកប្រាក់ ៦១ម៉ឺនដុល្លារនៅកូឡុំប៊ីត្រូវចោរប្លន់

ចែករំលែក៖

មន្ត្រីកូឡុំប៊ីកំពុងស្វែងរកបុរស៤នាក់ ប្រដាប់ដោយអាវុធបានប្លន់យន្តហោះធុនតូចមួយគ្រឿង ដោយយកប្រាក់នៅលើ យន្តហោះនោះប្រមាណ៦១មឺុនដុល្លារ អាមេរិក។

សារព័ត៌មាន AP នៅថ្ងៃទី១ ខែកុម្ភៈ បានដកស្រង់សម្តីមន្ត្រីអាកាសចរណ៍ក្នុងស្រុកកូឡុំប៊ីបានឲ្យដឹងថា ជនសង្ស័យ បានចូលទៅកៀកយន្តហោះ Piper Seneca ដែលមានមនុស្ស៤នាក់នៅក្នុងយន្ត ហោះ ក្នុងនោះមាន សន្តិសុខម្នាក់និង ក្រុម អាកាសយានិក៣នាក់ នៅពេលដែលយន្តហោះចុះចតនៅអាកាសយានដ្ឋាន Agua chica ប្រទេសកូឡុំប៊ី។ ដែលនៅក្នុងយន្តហោះនោះមានដឹកប្រាក់ចំនួន ៦១មឺុន ដុល្លារ។

ក្រុមចោរប្លន់បានបង្ខំឲ្យក្រុមអាកាសយានិកទាំងអស់ចុះចេញពីយន្តហោះ ហើយពួកវាបានបើកយន្តហោះទៅកាន់ ភាគខាងត្បូង ទីក្រុង Aguachinca មាន ចម្ងាយពីអាកាសយានដ្ឋានខាងលើ១០ គីឡូម៉ែត្រ។ មន្ត្រីសន្តិសុខអាកាសយានដ្ឋានបានឲ្យដឹងថា ប្រាក់នៅលើយន្តហោះទាំងអស់ត្រូវពួកគេយកចេញទៅបាត់។

មានប្រភពព័ត៌មានបានផ្សាយថា ក្រុម ចោរប្លន់ប្រាក់នៅលើយន្តហោះ គឺជា ទាហានរបស់កម្លាំងរំដោះជាតិELN ជា ក្រុមប្រឆាំងនឹងរដ្ឋាភិបាលកំពុងព្យាយាម ពិភាក្សាជាមួយរដ្ឋាភិបាលដើម្បីបញ្ចប់ វិវាទ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ពលរដ្ឋអង់គ្លេស២នាក់ស្ថិតនៅក្នុងចំណោម ៥នាក់ត្រូវបានចោទប្រកាន់ទោសពីបទ ដឹកជញ្ជូន កូកាអ៊ីនមានតម្លៃជាង៧០លានដុល្លារអាមេរិក ពីកូឡុំប៊ីទៅកាន់អាកាស យានដ្ឋាន Hampshire ប្រទេសអង់គ្លេស។ យន្តហោះធុនតូចខាងលើបានដឹកវ៉ាលិសចំនួនផ្ទុកកូកាអីុន៕ ម៉ែវ សាធី


ចែករំលែក៖