ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលជិះម៉ូតូញ៉ែស្រីតាមផ្លូវ ប៉ះចំសង្សារគេត្រូវបានស្វាគមន៍៣ដាវសាម៉ូរ៉ៃរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណព្រួត កាប់ចំនួន៣ដាវសាមូរ៉ៃ បណ្តាលឲ្យរងរបួសធ្ងន់ដែលករណីនេះសង្ស័យជិះម៉ូតូញ៉ែប៉ះចំសង្សារគេគ្រាដែលក្មេងស្រី ២នាក់កំពុងជិះមូពតូ១គ្រឿងឌុបគ្នា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃពុធ១៥ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព-ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោយ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះរឿន ស៊ីម៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

បើតាមការសាកសួរជនរងគ្រោះ បាមឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ១គ្រឿង តាមនិយាយសាកសងជាមួយ ក្មេងស្រី២នាក់ជិះម៉ូតូ១គ្រឿងដែរ តែពួកនាងៗមិនស្គាល់ឈ្មោះនាងៗនោះទេ។ ខណៈ ជិះបណ្តើរក្មេងស្រីជាសង្សារគេទាំង២នាក់ មកដល់ផ្លូវបត់ចូលក្នុងភូមិថ្នល់ដាច់ ស្រាប់តែមានយុវជនមិនដឹងគ្នាប៉ុន្មាននាក់ជិះម៉ូតូ២គ្រឿង ដេញតាមខ្លួនពីក្រោយ ហើយបានធ្វលើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសក្បាលផ្នែកខាងក្រោយ ០១កន្លែង , របួសក្បាលផ្នែកខាងមុខ០២កន្លែង ធ្ងន់ហើយត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរីទាំងយប់។

លោកអធិការបានឲ្យដឹងទៀតថា ក្នុងករណីហិង្សាដោយចេតនានេះ សមត្ថកិច្ច្ចនៅមិនទាន់ដឹងថា ជាករណី គំនុំឬក៏រឿងស្នេហានោះទេ កម្លាំងនគរបាលជំនាញ កំពុងតែ ស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ ដើម្បីនាំខ្លួនមកសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕ សំ វិច្ឆិកា


ចែករំលែក៖