ភ្នំពេញ៖ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃ ព្រហស្បតិ៍ ១រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិ ក្បាលទំនប់៣ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុនទី២ បានចាប់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ នី ផាន់និត ហៅ រាជ ភេទ ប្រុស អាយុ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៧៧ ផ្លូវលេខ ៥៣បេតេ ភូមិ ក្បាលទំនប់៣ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២៩១«ហ» ដចន ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ចេញដោយលោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ លួច ប្រព្រឹត្តនៅចំណុចកែងសណ្ឋាគារតូក្យូអ៊ី ផ្លូវមាត់ទន្លេ ភូមិ ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៧ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ នី ផាន់និត ហៅ រាជ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច