ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ កម្មការិនីចំនួន ១៥,១៩៧ មកពី១៥រោងចក្រ នៅតំបន់ទឹកថ្លា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកម្មករ កម្មការិនី ចូលរួមត្បាញក្រមាវែងជាងគេ(១០០០ម៉ែត្រ) ដើម្បីបំបែកកំណត់ត្រាពិភពលោក ដែលទីតាំងត្បាញនៅវាលព្រះមេរុ ក្បែរព្រះបរមរាជវាំង ។
សម្តេចតេជោ ហ៊ុន សែន៖ អាទិត្យណាដែលពូមិនបានជួបបងប្អូនកូនក្មួយជាកម្មករ-កម្មការិនី ហាក់ដូចជាមានអារម្មណ៍នៅមិនសុខសោះ។ ហើយកម្មករក៏មានអារម្មណ៍ដូច្នេះដែរ ជាពិសេសក្មួយៗជាកម្មការិនីមានផ្ទៃពោះ។
សម្តេចតេជោ ហ៊ុន សែន៖ ឡានអនុញ្ញាតតែ១៦ម៉ែត្រទេ លើសនឹងកាត់ចោលទាំងអស់។ មិនអនុញ្ញាតឱ្យកាត់ទូកុងតឺន័រឡើយ។ ទូរកុងតឺន័រត្រឹមត្រូវតាមស្តង់ដារគេហើយ។គេកាត់តែឡានទេ កុងតឺន័រអារឿងវែងខ្លីជារឿងរបស់វា…..កុំឆ្កួតពេក….!!! សម្តេចតេជោ ហ៊ុន សែន៖ សូមប្រយ័ត្នរឿងអីក៏ដោយ អាសីហាស្តាប់លឺរាល់ថ្ងៃ…..!!!!
សម្តេចតេជោ ហ៊ុន សែន៖ សូមកុំមានការយល់ច្រឡំ អូស្ត្រាលីគួរតែអរគុណកម្ពុជាទៅវិញទេ មិនអាចមកស្តីបន្ទោសកម្ពុជាឡើយ។ កម្ពុជាជារដ្ឋមានអធិបតេយ្យភាព និងបូរភាពទឹកដីពេញលេញ រដ្ឋណាក៏ដោយមិនអាចមកធ្វើជាចៅហ្វាយ ហើយមកស្តីបន្ទោសកម្ពុជាបានឡើយ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមានការពង្រីកព្រលានយន្តហោះអន្តរជាតិ«កងកេង» ខេត្តព្រះសីហនុ ឱ្យបានឆាប់ ព្រោះនឹងត្រូវទទួលប្រធានរដ្ឋ ប្រមុខរដ្ឋ និងមេដឹកនាំបណ្តាប្រទេសធំៗលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន៖ គ្មានហេតុផលណាមួយ ដែលអង្គការសហប្រជាជាតិមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជាឡើយ។
សម្តេចតេជោ ហ៊ុន សែន៖ បើព្រាត់ប្រាសចោលស្រុកហើយ(សម រង្ស៊ី) សូមកុំលូកមាត់។តិចថា អាស៊ានគៀបសង្កត់កម្ពុជា។តិចថា អាល្លឺម៉ង់ផ្តាច់វីសា។ យីអានេះ….!!! មិនអាចរួចខ្លួនឡើយ អ្នកសេសសល់នៅកម្ពុជានឹងត្រូវកាត់ទោសជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន៖ ទម្លាប់របស់ពូក្នុងមួយថ្ងៃងូតទឹកតែម្តងទេ(ហាហាហាហា កម្មករសើចគិល)……តែពេលនេះងូតពីរដង គឺបន្ទាប់ពីហាត់ប្រាណហើយ។
សម្តេចតេជោ ហ៊ុន សែន៖ ពេលរោងចក្របិទ ឬថៅកែរត់ចោល ក្រសួងការងារត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចជាបន្ទាន់ ដើម្បីទម្លាក់លុយបើកប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗឱ្យកម្មករជាមុន មិនអាចឱ្យកម្មករអត់ប្រាក់ខែ ហើយនាំគ្នាតវ៉ាឡើយ។ បន្ទាប់មកយើងនឹងលក់រោងចក្រ ឬឡៃឡុងសម្ភារៈរោងចក្រដែលថៅកែរត់ចោល នៅពេលក្រោយ។ ក្រសួងការងារត្រូវប្រឹងប្រែងរកការងារថ្មីជូនកម្មករធ្វើបន្ត។
សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រី បុគ្គលិក និងប្រតិបត្តិករដោះមីនទាំងអស់នៅកម្ពុជា មានសិទ្ធិសម្រាកព្យាបាលជំងឺតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលទៅពិភាក្សាជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ដើម្បីស្រង់ស្ថិតិប្រតិបត្តិករដោះមីនទាំងអស់ ដែលកំពុងប្រតិបត្តិការនៅកម្ពុជារួមមាន៖ ស៊ីម៉ាក់,ម៉េក,ហាឡូត្រាស និងប្រតិករដោះមីនដទៃទៀត…….!!!
សម្តេចតេជោ ហ៊ុន សែន៖ គ្មានវិនិយោគិនណា មកវិនិយោគក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ….!!!
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅអង្គការ ILO ឱ្យសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ឱ្យអនុវត្តន៍គោលនយោបាយប្រាក់សោធននិវត្តន៍ចាប់ពីឆ្នាំ២០១៩តទៅ។
សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវការកសាងរដ្ឋដ៏ទំនើបមួយ ដែលមានការគាំពារដោយការទទួលខុសត្រូវបំផុត។
សម្តេចតេជោ ហ៊ុន សែន៖ វត្តមានហ៊ុនសែន គឺជាវត្តមាននៃសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន៖ មានវេជ្ជបណ្ឌិតផ្នែកវះកាត់ខួរក្បាលម្នាក់នៅមន្ទីរពេទ្យគន្ធបុប្ផានិយាយថា នាពេលខាងមុខនេះ ហ៊ុន ម៉ាណា នឹងចូលគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា។ ខ្ញុំសូមប្រាប់ថា កូនស្រីខ្ញុំគ្មានជំនាញ និងគ្មានហេតុផលណាទៅគ្រប់គ្រងគន្ធបុប្ផាឡើយ……អាស៊ីហាវាស្តាប់បាន ហើយមកប្រាប់ខ្ញុំ….!!
សម្តេចតេជោ ហ៊ុន សែន៖ បាតុកម្មនៅណាក៏ដោយ បើហ៊ានតែធ្វើរូបហ៊ុនសែន ហើយយកទៅដុត…អញនឹងតាមវាយហ្អែងដល់ផ្ទះ…..!!! អញប្រាប់ឱ្យហើយ…!!!
សម្តេចតេជោ ហ៊ុន សែន៖ អាចលនាសង្គ្រោះជាតិ ជាចលនាខុសច្បាប់ ហ៊ានតែចេញមុខម្នាក់ គឺចាត់ការម្នាក់ ដោយគ្មានការលើលែងឡើយ។ បើចិត្តសឿងម៉េចមិនបង្កើតបក្ស មកប្រកួតជាមួយហ៊ុនសែនទៅ………????????
សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយកម្មករ-កម្មការិនីនៅទឹកថ្លា បានបញ្ចប់នៅវេលាម៉ោង០៩ និង៤៧នាទី៕ សុខ ខេមរា