ភ្នំពេញ៖ ហ្វេសប៊ុកសម្តេចតេជោបានបានផ្សាយយ៉ាងដូច្នេះថា៖
«ជូនដំណឹងដល់បងប្អូនកូនក្មួយកម្មករដែលថៅកែរត់ចោល
រាជរដ្ឋាភិបាលបានត្រៀមថវិកាបុរេប្រទានប្រមាណ ៤លាន៦សែន ដុល្លារ ដើម្បីយកទៅបើកប្រាក់ខែអោយបងប្អូនកូនក្មួយកម្មករ (៤,១០០ នាក់) ដែលម្ចាស់រោងចក្ររត់ចោល។ ទន្ទឹមនឹងនេះ ក្រសួងការងារនឹងជួយរកការងារសមស្របនានាជូនកូនក្មួយបានការងារថ្មីធ្វើឡើងវិញ។ សូមទំនាក់ទំនងក្រសួងការងារ ដើម្បីទទួលបានព័ត៌មានបន្ថែម។
សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហាប្រឈមនានាជាច្រើនទៀត ដើម្បីកូនក្មួយកាន់តែមានឱកាស នឹងទទួលបាននូវផលប្រយោជន៍ច្រើនថែមទៀត»៕