ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលថៃបោសសម្អាតក្រុមជនល្មើសឆ្លងទ្វីប

ចែករំលែក៖

កម្លាំងប៉ូលិស និងទាហានថៃ បាន និងកំពុងតែបោសសម្អាតជាទ្រង់ទ្រាយធំនូវ បទល្មើសអន្តរជាតិ ដែលកំពុងតែសម្ងំ លាក់ខ្លួននៅក្នុងប្រទេសថៃ។ ប៉ូលិសក៏ បានឃុំខ្លួនមនុស្សជាច្រើនផងដែរ នៅក្នុងសកម្មភាពបោសសម្អាតខាងលើនេះ។

លោក Surachet Hakpal ស្នងការរង ប៉ូលិសទេសចរណ៍ថៃ បានឲ្យដឹងថា ប៉ូលិស បានស្វែងរកចាប់ខ្លួនជនល្មើសជាង២០០លើកនៅទូទាំងប្រទេស ដោយឃុំខ្លួន មនុស្សជាង១៨០នាក់ ជាជនបរទេសរស់នៅក្នុងច្បាប់នៅក្នុងប្រទេសដោយខុស ច្បាប់ ភាគច្រើនជាជនជាតិស្បែកខ្មៅមកពីអាហ្វ្រិក។

លោក Surachet Hakpal បន្តទៀតថា «អ្នកទាំងនោះទៅកាន់ប្រទេសថៃ ក្នុងនាម ជាអ្នកទេសចរ ប៉ុន្តែបានប្រព្រឹត្តបទល្មើស ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់របស់ពលរដ្ឋថៃ»។

តាមការលើកឡើងពីប៉ូលិសថៃបានឲ្យដឹងថា ក្រុមជនល្មើសខាងលើ ស្ថិតនៅក្នុង បណ្តាញ អ្នកប្រើប្រាស់លុយក្លែងក្លាយ ជំរិតទារប្រាក់ និងលក់ពេជ្រក្លែងក្លាយនៅលើទឹកដីថៃ និងប្រទេសផ្សេងទៀត។ ក្នុង ចំណោមអ្នកដែលបានចាប់ខ្លួន មានមួយ ចំនួន ត្រូវប៉ូលិសអន្តរជាតិតាមចាប់ខ្លួនដែរ។ ក្រៅពីនេះមានមនុស្សជាច្រើន ប្រើប្រាស់មុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស ដើម្បីបិទបាំងធាតុពិតរបស់ខ្លួន។

ក្រៅពីបទល្មើសអន្តរជាតិ ថៃក៏បាន បោសសម្អាតពលករខុសច្បាប់ផងដែរ ដែលមកពីប្រទេសនៅក្នុងតំបន់អាស៊ាន។

នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan Ocha បានប្រកាសថា លោកមិនចង់ឲ្យ ប្រទេសថៃក្លាយជាទីកន្លែង ដើម្បីលាក់ខ្លួនជនល្មើសច្បាប់អន្តរជាតិនោះឡើយ៕ ម៉ែវ សាធី


ចែករំលែក៖