ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ គណៈប្រតិភូថៃដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អេណុក សាន់សុខសាន់ សេនានុព័ន្ធយោធាប្រចាំខេត្តត្រាត និងអមដំណើរដោយសមាជិកប្រតិភូចំនួន ១៥នាក់ បានមកទស្សនកិច្ចជាផ្លូវការរបស់រដ្ឋនៅខេត្តពោធិ៍សាត់ និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ រាក់ទាក់ពីលោក ឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្នងការរង នាយ.នាយរងការិយាល័យជំនាញពាក់ពន្ធ័ជាច្រើនរូបផងដែរ។
កិច្ចជំនួបរវាងថ្នាក់ដឹកនាំទាំងពីរមានគោលបំណងទំនាក់ទំនងពង្រឹងកិច្ចសហប្រតិបត្តិការទ្ធេរភាគីកម្ពុជា ថៃ ឲ្យកាន់តែល្អប្រសើរឡើង ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនផ្សេងៗ សម្របសម្រួលចរាចរណ៍ទំនិញចេញចូលរវាងប្រទេសទាំងពីរ៕ ប៉ឹម ពិន