ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់យន្តហោះយោធាអាមេរិកនៅអីុរ៉ាក់ ស្លាប់៧នាក់

ចែករំលែក៖

ទីបញ្ជាការកងទ័ពអាមេរិក CENTCOM បានបញ្ជាក់ ពីហេតុការណ៍គ្រោះ ថ្នាក់យន្តហោះនៅប្រទេសអីុរ៉ាក់ ដែល ធ្លាក់នោះគឺ ជាឧទ្ធម្ភាគចក្រ ដឹកជញ្ជូន ប្រភេទ Chinook ដោយបានដឹកគ្រាប់ រំសេវជាច្រើនផងដែរ។

ឧទ្ធម្ភាគចក្រយោធាខាងលើ បានធ្លាក់នៅតំបន់ភាគខាងលិចប្រទេសអុីរ៉ាក់ ជា មួយវត្តមានពលទាហានសរុបចំនួន៧នាក់ ជិះនៅលើនោះ។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ ២០១៨។

បើតាមសេចក្តីថ្លែងការណ៍របស់ទី បញ្ជាការយោធាអាមេរិក ក្រុមជួយសង្គ្រោះ កំពុងរួសរាន់ទៅកន្លែងដែលឧទ្ធម្ភាគចក្រធ្លាក់ ខណៈកងទ័ពទាំង៧នាក់ ដែលជិះ នៅលើនោះ ត្រូវគេព្រួយបារម្ភថា អាចនឹង ពុំមានមានជីវិតនៅរស់ឡើយ។ ម៉្យាង វិញទៀត ការស៊ើបអង្កេតល្អិតល្អន់មួយ ក៏នឹងត្រូវបើកផងដែរ ដើម្បីកំណត់រក មូលហេតុ នៅពីក្រោយគ្រោះថ្នាក់នេះ៕ ម៉ែវ សាធី


ចែករំលែក៖