ព័ត៌មានទាន់ហេតុការណ៍៖

ស្រុតស្ពានអាកាសនៅសហរដ្ឋអាមេរិកស្លាប់១០នាក់

ចែករំលែក៖

យ៉ាងហោចណាសក៏មានមនុស្ស១០នាក់ស្លាប់និងរងរបួសជាច្រើន ក្រោយ ពេលស្ពានអាកាស ដែលទើបតែសាងសង់បានបាក់ស្រុតនៅជិតមហាវិទ្យាល័យអន្ត រជាតិ ផ្លរីដា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ខែមីនា។ស្ពានដែលបាក់នោះមានទម្ងន់ជិត ១.០០០តោន បានបាក់ស្រុតក្រោយដាក់ឲ្យដំណើរការបានជាង១សប្តាហ៍ ប៉ុណ្ណោះ។

ទិដ្ឋភាពពីកន្លែងកើតហេតុបង្ហាញឲ្យឃើញថាមានរថយន្តជាច្រើនគ្រឿងជាប់គាំងនៅក្រោមគំនរស្ពានបាក់ ជាមួយនឹង មនុស្សនៅខាងក្នុងផងដែរ។ ស្ពានខាងលើ គឺសម្រាប់អ្នកធ្វើដំណើរ ពីមហាវិទ្យាល័យ អន្តរជាតិផ្លរីដា ទៅកាន់អគារស្នាក់នៅអន្តេវាសិកដ្ឋាន សម្រាប់និសិត្ស។

មេបញ្ជាការផ្នែកអគ្គិភ័យរបស់ Miami-Dade County លោក Dave Downey បានបង្ហាញថា ជនរងគ្រោះ ៩នាក់ ត្រូវ បានគេយកចេញពីកន្លែងកើតហេតុ និង ត្រូវបានត្រូវបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែមិនបានបញ្ជាក់ពីស្ថានភាពរបស់ពួកគេនោះទេ។ បើតាមសេចក្តីរាយការណ៍ បានឲ្យ ដឹងថា ទារកម្នាក់ក៏ស្ថិត ក្នុងចំណោមអ្នកដែលត្រូវបានទាញពីក្រោមស្ពាននោះដែរ ប៉ុន្តែនេះមិនត្រូវបានបញ្ជាក់ជាផ្លូវការណាមួយនោះឡើយ។

ស្ពានដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វនៃផ្លូវលេខ១០៩ និងផ្លូវលេខ៨ ត្រូវបានដំឡើង កាលពីថ្ងៃ សៅរ៍ ទោះបីជាវាស្ថិតនៅក្នុងដំណាក់កាលសាងសង់ និងមិនបើកចំហដល់ សាធារណជនឲ្យឆ្លង កាត់នោះទេ។ ក្រុមមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា កម្មករបានស្ថិតនៅលើស្ពាននៅពេលដែលវាបានដួលរលំ។

យោងតាមរបាយការណ៍ក្នុងតំបន់បានឲ្យដឹងថា ក្រុមសង្គ្រោះ Miami-Dade Fire បានព្យាបាលអ្នករបួសសរុបចំនួន៥នាក់ ខណៈជនរងគ្រោះផ្សេងទៀតត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ Kendall Regional ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ។

នៅក្នុងហេតុការណ៍បាក់ស្ពានថ្មើរជើងនេះដែរ យ៉ាងហោចណាស់ក៏មានរថយន្ត ចំនួន ៨គ្រឿង ត្រូវបានគេជឿថាបានកប់នៅក្រោមស្ពាន។ FIU បានចេញសេចក្តីថ្លែងការណ៍មួយក្រោយពីការបាក់រលំស្ពានថា ពួកគេ«មានការតក់ស្លុតនិងសោកសៅ ចំពោះហេតុការណ៍ដ៏គួរឱ្យសោកស្ដាយ ដែលបានកើតឡើងនេះ»។ ប៉ុន្តែយ៉ាងណា ក៏ដោយ FIU មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតលើបញ្ហានេះទេ។

ក្រុមហ៊ុនសំណង់ឈ្មោះ Munilla Construction ដែលជាក្រុមហ៊ុននៅពីក្រោយស្ពានថ្មើរ ជើងបានថ្លែងថា ពួកគេនឹងធ្វើការស៊ើបអង្កេតឲ្យបានពេញលេញ ដើម្បីរកឲ្យឃើញនូវអ្វីដែលខុសឆ្គង៕ ម៉ែវ សាធី

 


ចែករំលែក៖