ព័ត៌មានទាន់ហេតុការណ៍៖

Mark Hughes នឹងទៅកាន់ក្រុម Southampton វិញតែមិនមែនជាកីឡាករទេ

ចែករំលែក៖

លោក Mark Hughes គឺជាបេក្ខជនដ៏ស័ក្តិសមបំផុតដែលអាចនឹងក្លាយ ទៅជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមSouthampton។

ក្រុម Southampton បានសម្រេចចិត្តបណ្តេញលោក Mauricio Pellegrino ចេញពីតំណែងអ្នកចាត់ការទូទៅបន្ទាប់ពីក្រុមនេះឈ្នះបានតែមួយប្រកួតប៉ុណ្ណោះក្នុង ចំណោម១៧ប្រកួត ហើយនៅសល់តែ៨ប្រកួតទៀតនឹងចប់រដូវកាលហើយ។

ចំណែកលោក Mark Hughes ដែលមានវ័យ៥៤ឆ្នាំត្រូវបានក្រុម Stoke បណ្តេញចេញពីតំណែងកាលពីខែមករាដោយដឹកនាំបាន៤ឆ្នាំកន្លះ ហើយក្រុម Stoke កំពុងតែស្ថិតនៅក្នុងតំបន់ដែលត្រូវកាត់ចោល។

កាលពីនៅជាកីឡាករលោក Mark Hughes ធ្លាប់លេងឲ្យក្រុម Southampton ពីឆ្នាំ១៩៩៨ដល់២០០០បង្ហាញខ្លួនបាន៦១ដង។ ចំណែកបទពិសោធន៍ដឹកនាំក្រុមវិញ គាត់ធ្លាប់កាន់ក្រុម Blackburn, Manchester City, Fulham, QPR និងStoke ៕ ដេវីត


ចែករំលែក៖