ព័ត៌មានទាន់ហេតុការណ៍៖

ពាណិជ្ជកម្ម អាមេរិក-ចិនធ្លាក់ក្នុងសភាពគ្រោះថ្នាក់ដោយការដំឡើងពន្ធ

ចែករំលែក៖

វិស័យពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចទីមួយពិភពលោកអាមេរិក នឹង មហាអំណាចទីពីរគឺចិន កំពុងតែរុញច្រានគ្នាធ្លាក់ទៅក្នុងរណ្តៅដ៏គ្រោះថ្នាក់ បំផុត ដែលអាចអូសទាញពិភពលោកទាំងមូលឲ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដូចគ្នា។

នៅថ្ងៃទី២៣ខែមីនា ក្រសួងពាណិជ្ជ កម្ម​ចិន បានជំរុញ និងឆ្លៀតព្រមានសហ រដ្ឋអាមេរិក ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពរបស់ខ្លួន ដើម្បីកុំឱ្យទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរធ្លាក់ក្នុងគ្រោះថ្នាក់។ នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ីនហួ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែ មីនា ឆ្នាំ២០១៨។

ការព្រមានបែបនេះរបស់ក្រសួងពាណិជ្ជកម្មចិន កើតមានឡើងបន្ទាប់ពី ប្រធានា ធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាបទលើ បញ្ជាដំឡើងពន្ធនាំចូលផលិតផលពីចិន ជាពិសេសគឺ ដែក និងអាលុយមីញ៉ូម គិត ជាទឹកប្រាក់សរុបជាង ៦០ពាន់លានដុល្លារ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាគំរូដ៏ អាក្រក់បំផុត។ ដោយឡែក ក្រៅតែពីការ ព្រមាន ក្រសួងក៏បានបង្ហើបផងដែរពី គម្រោងដំឡើងពន្ធគិតទឹកប្រាក់ស្មើនឹងជាង ៣ពាន់លានដុល្លារ លើការនាំចូល ផលិតផលមួយចំនួនពីសហរដ្ឋអាមេរិក។

ពោលគឺបើតាមក្រសួងពាណិជ្ជកម្មចិន ទីក្រុងប៉េកាំង កំពុងពិចារណាលើការ ដំឡើងពន្ធ ១៥ភាគរយ លើផលិតផល អាមេរិកក្នុងនោះ រួមមាន ស្រា (Wine) ផ្លែឈើស្ងួត និងបំពង់ដែក ព្រមទាំង ២៥ ភាគរយទៀតលើការនាំចូលផលិតផលសាច់ជ្រូក និងអាលុយមីញ៉ូម ពីសហរដ្ឋ អាមេរិកផងដែរ។

លើសពីនេះទៅទៀត ចិនកំពុងរៀបចំបញ្ជីផលិតផលអាមេរិកសរុបចំនួន១២៨មុខ ដែលអាចនឹងស្ថិតនៅក្រោមគោលដៅនៃការដំឡើងពន្ធ បើសិនជាប្រទេសទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយគ្នាបានទេនោះ។

នៅពេលនេះដែរ រដ្ឋាភិបាលចិន បាន បង្ហើបពីគម្រោងដំឡើងពន្ធ គិតជាទឹក ប្រាក់ស្មើនឹងជាង ៣ពាន់លានដុល្លារ លើការនាំចូលផលិតផលមួយចំនួនពីសហរដ្ឋអាមេរិក។ ការសម្រេចចិត្តនេះ ធ្វើឡើងជាការសងសឹកនឹងប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែល ទើបចុះហត្ថលេខាលើការដំឡើងពន្ធនាំចូលអាលុយមីញ៉ូម និងដែកពីចិន ខណៈមហាអំណាចសេដ្ឋ​កិច្ចទាំងពីរ កំពុងស្ថិតនៅមាត់ជ្រោះ នៃ សង្រ្គាមពាណិជ្ជកម្ម។ នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។

យោងតាមក្រសួងពាណិជ្ជកម្ម ទីក្រុងប៉េកាំងកំពុងពិចារណាលើការដំឡើងពន្ធ ១៥ភាគរយ លើផលិតផលអាមេរិក ក្នុង នោះរួមមាន ស្រា (Wine) ផ្លែឈើស្ងួត និងបំពង់ដែក ព្រមទាំង ២៥ភាគរយ ទៀតលើការនាំចូលផលិតសាច់ជ្រូក និង អាលុយមីញ៉ូមពីសហរដ្ឋ អាមេរិកផងដែរ។ លើសពីនេះទៅទៀត ក្រសួងពាណិជ្ជកម្ម ចិន ក៏បានបញ្ជាក់ដែរថា ចិនបានរៀបចំ បញ្ជីផលិតផលអាមេរិកសរុបចំនួន ១២៨ មុខ ដែលអាចនឹងស្ថិតនៅក្រោមគោលដៅ នៃការដំឡើងពន្ធ បើសិនជាប្រទេសទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀង ដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយគ្នាទេនោះ។

គួរបញ្ជាក់ថា ប្រតិកម្មរបស់ចិន កើត មានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើបញ្ជាដំឡើងពន្ធនាំចូលផលិតផលពីចិន គិតជាទឹកប្រាក់ សរុបជាង ៦០ពាន់លានដុល្លារ ដែលនេះជាសញ្ញាបង្ហាញអំពីគម្រោងការអាមេរិក ដើម្បីបង្កើតសង្គ្រាមពាណិជ្ជកម្មជាមួយចិន និងការបង្កើតគំនិតគាំពារនិយម៕ ម៉ែវ សាធី

 


ចែករំលែក៖