ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី ទទួលពានរង្វាន់ Padma Award ពី ប្រធានាធិបតីឥណ្ឌា នៅថ្ងៃទី២ ខែមេសា ខាងមុខនេះ ។
លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាប្រគល់ជូនពាន រង្វាន់ Padma Award ដែលប្រគល់ដោយប្រធានាធិបតីឥណ្ឌានឹងធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទី នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ។
លោក ហ៊ុន ម៉ានី នឹងចាកចេញដំណើរ ទៅកាន់ប្រទេសឥណ្ឌា នៅថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ។ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាគឺជាមេដឹកនាំវ័យក្មេងមួយ រូបក្នុងចំណោម១០រូបនៅទ្វីបអាស៊ី ដែលត្រូវបានសម្រេចជ្រើសរើសឲ្យទទួលពាន រង្វាន់ជាមេដឹកនាំវ័យក្មេងដ៏ឆ្នើមពីប្រធានាធិបតីឥណ្ឌា ។ ការប្រគល់ពានរង្វាន់ដែលមានឈ្មោះថា “ប៉ាដម៉ា Padma” ក៏ស្រប នឹងខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំរវាង កម្ពុជានឹងឥណ្ឌាផងដែរ ។
ជាមួយនឹង លោក ហ៊ុន ម៉ានី ដែល តំណាងឲ្យកម្ពុជាក៏នៅមានមេដឹកនាំផ្សេងទៀតមកពីជុំវិញពិភពលោកសរុប៨៥រូប ដូចជាកីឡាករល្បីឈ្មោះនៃឥណ្ឌូណេស៊ី និងអ្នករបាំល្បីឈ្មោះបំផុតនៅម៉ាឡេស៊ីជាដើមក៏នឹងទទួលពាននេះដែរ ។
លោក រាជី កូម៉ា លេខាទី១ស្ថានទូត ឥណ្ឌាប្រចាំប្រទេសកម្ពុជាបញ្ជាក់បន្ថែម ទៀតថា លោក ហ៊ុន ម៉ានី រួមនឹងបុគ្គល ដែលមានឈ្មោះទទួលបានពានរង្វាន់មេ ដឹកនាំវ័យក្មេងដ៏ឆ្នើម នឹងត្រូវធ្វើដំណើរ ទៅកាន់ ទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដើម្បីទទួលរង្វាន់នេះផ្ទាល់ពីប្រធានាធិបតីឥណ្ឌា ។
សូមរំឭកថា ដោយមានស្នាដៃលេច ធ្លោក្នុងការដឹកនាំសហភាពសហព័ន្ធយុវ ជនកម្ពុជាមានក្នុងការចូលរួមចំណែកយ៉ាង សកម្មក្នុងការអភិវឌ្ឍសង្គមនិងយុវជន ព្រមទាំងបានលើកកម្ពស់ទំនាក់ទំនងជា មិត្តភាព និងសហប្រតិបត្តិការជាមួយ ប្រទេសសមាជិកអាស៊ាននិងសហគមន៍ អន្តរជាតិលោកហ៊ុន ម៉ានី ធ្លាប់ទទួលបានពានរង្វាន់លំដាប់អន្តរជាតិចំនួន២ដងរួច មកហើយ កាលពីឆ្នាំ២០១៥ ដែលក្នុងនោះរួមមានពានរង្វាន់សន្តិភាព Gusi នៅ ប្រទេសហ្វុីលីពីន និង ពានរង្វាន់ប្រជាជន អាស៊ាន (ASEAN people’s Award) ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី៕ ហេង សូរិយា