ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានាធិបតីបារំាងនឹងត្រូវបញ្ជូនទៅតុលាការកាត់ទោស

ចែករំលែក៖

ក្រុមរដ្ឋអាជ្ញាបារាំង បានឲ្យដឹងថា អតីត ប្រធានាធិបតីបារាំង នីកូឡាស់ សាកូហ្ស៊ី នឹងត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បី កាត់ទោស ពាក់ព័ន្ធនឹងអំពើពុករលួយ។

សារព័ត៌មាន រ៉យទ័របានផ្សាយ នៅ ថ្ងៃទី៣០ ខែមីនាថា លោកសាកូហ្ស៊ី ដែល បានកាន់តំណែងប្រធានាធិបតី បារាំងចាប់ ពីឆ្នាំ២០០៧-២០១២ រងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ប្រើអំណាច ខុសគោលដៅដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។

ប៉ូលិសទទួលបានខ្សែអាត់សំឡេង កាលពីដើមឆ្នាំ២០១៧ ដោយក្នុងនោះ បង្ហាញឲ្យឃើញថា លោកសាកូហ្ស៊ី និង មេធាវីផ្ទាល់ខ្លួនរបស់លោក បានសន្យាជា មួយចៅក្រម Azibert ថា នឹងជួយឲ្យលោក កាន់តំណែងជាន់ខ្ពស់ នៅ Monaco ដើម្បីជាការដោះដូរនឹងការស្រាវជ្រាវ ។

ករណីនេះបានកើតឡើង បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតត្រួតពិនិត្យលើការចោទ ប្រកាន់ដែលថា អតីតមេដឹកនាំលីប៊ី លោក Mohammar Gadhafi ដែលបានស្លាប់ទៅ បានផ្តល់ថវិកាចំពោះយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក សាកូស៊ី ហើយ បានចាប់ផ្តើមសង្ស័យថា លោក សាកូស៊ី បានរក្សាសំណុំរឿងនេះជាសម្ងាត់ តាម រយៈបណ្តាញអ្នកផ្តល់ព័ត៌មាន។

មេធាវីរបស់លោក សាកូស៊ី ភ្លាមៗនេះមិនទាន់អាចសុំការអធិប្បាយបាននោះ ទេ។

សូមជម្រាបថា លោក សាកូស៊ី បានកាន់តំណែងជាប្រធានាធិបតីបារាំង ចាប់ពី ខែឧសភា ឆ្នាំ២០០៧ ដល់ខែឧសភា ឆ្នាំ២០១២។ ប្រសិនបើត្រូវបានកាត់ ទោសនោះ លោកសាកូហ្ស៊ី អាចនឹងត្រូវ ជាប់គុកយ៉ាងតិច១០ឆ្នាំពីសកម្មភាពខាងលើ៕ ម៉ែវ សាធី

 

 


ចែករំលែក៖