អ្នកចាំទីដៃស្អិតកីឡាករ David De Gea បានត្រៀមខ្លួនចុះកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំជាមួយក្រុមបិសាចក្រហម Manchester United ដែលមានតម្លៃ ៣៥០.០០០ផោនក្នុងមួយសប្ដាហ៍។
អ្នកចាំទីសញ្ជាតិអេស្ប៉ាញដែលត្រូវក្លិប Real Madrid ចង់បាននៅរដូវក្ដៅត្រូវរំពឹងថានឹងចុះហត្ថលេខាមុនឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកជាមួយក្រុមជម្រើសជាតិ។
កីឡាករ De Gea នឹងក្លាយជាអ្នករកចំណូលបានខ្ពស់បំផុតទី២ របស់ក្លិបនៅពីក្រោយ Alexis Sanchez ដែលទទួលកម្រៃ ៥០៥.០០០ផោនក្នុងមួយសប្ដាហ៍។ គេគិតថាកិច្ចពិភាក្សានឹងចាប់ផ្ដើមជាមួយនឹងកីឡាករវ័យ ២៧ ឆ្នាំនៅខែនេះបន្ទាប់ពីភាគីទាំងសងខាងបានបញ្ចប់ការពិភាក្សាម្ដងហើយកាលពីដើមរដូវកាល។
តារាឆ្នើមកំពុងលេចធ្លោនៅក្រុមបិសាចក្រហមកំពុងរីករាយក្រោមការដឹកនាំរបស់លោក Jose Mourinho បើទោះជាខកចិត្តមិនអាចឈ្នះ Premier League ក៏ដោយ។ ការបន្តកុងត្រាថ្មីនេះគឺ ស្របពេលដែលរដូវកាលចាស់ជិតបញ្ចប់ ដែលជាហេតុធ្វើឲ្យក្លិបធំៗចង់បានរូបគេ ម្ល៉ោះហើយទើបក្លិបចង់បន្តកុងត្រាដើម្បីរក្សាកីឡាកររូបនេះបន្តទៀត ៕ ដេវីត