ព័ត៌មានទាន់ហេតុការណ៍៖

RUUD VAN NISTELROOYដង្ហែពានUEFA CHAMPIONS LEAGUE ២០១៨ និងជួបអ្នកគាំទ្រ

ចែករំលែក៖

ភ្នំពេញ៖ កាលពីយប់មិញថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ លោកRuud van Nistelrooyដែលជាអតីតៈខ្សែប្រយុទ្ធរបស់ក្រុមManchester United និងក្រុមReal Madridបានធ្វើការដង្ហែពានUEFA Champions League ឆ្នាំ២០១៨និងជួបអ្នកគាំទ្ររាប់ពាន់នាក់នៅស៊ីតធីហលកោះពេជ្ររាជធានីភ្នំពេញដែលនាំមកជូនដោយស្រាបៀរHeineken ។

វត្តមានរបស់កំពូកីឡាករបាល់ទាត់លោកRuud van Nistelrooyនៅរាត្រីយប់មិញនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើរដល់អ្នកគាំទ្ររបស់ខ្លួនជាខ្លាំងដោយលោកមានស្នាមញញឹមនិងរួសរាយរាក់ទាក់យ៉ាងខ្លាំងទៅកាន់អ្នកគាំទ្ររបស់លោកដោយអ្នកគាំទ្រតរបស់លោកគិតថាលោកជាមនុស្សម្នាក់ដែលគួរស្រលាញ់បំផុតហើយលោកក៏បានផ្ដល់កិតកតិ្តយកថតរួបអនុស្សាវរីយ៍ជាមួយអ្នកគាំទ្ររបស់លោកផងដែរ។

អមជាមួយវត្តមានរបស់លោកRuud van Nistelrooyស្រាបៀរHeineken ក៏បានអញ្ជើញតារាចម្រៀងល្បីៗដែលប្រចាំព្រះរាជាណាចក្រកម្ពុជាមានដូចជា៖វត្តមានលោកជីដេវីតកញ្ញាទេពបូព្រឹត្យប្រុសឡានិងកញ្ញាឡូរ៉ាម៉មដែលជាតារាចម្រៀងកូនកាត់អាមេរិកដើម្បីចូលរួមច្រៀងកំដរអារម្មណភ្ញៀវកិត្តិយកជាតិនិងអន្តរជាតិនៅក្នុងរាត្រីនោះផងដែរ។

ក្នុងឱកាសនោះដែរលោកRuud van Nistelrooyបានមានប្រសាសន៍ថាខ្ញុំចង់ទៅលេងឯខេត្តសៀមរាបខ្លាំងណាស់ព្រោះខេត្តនេះសម្បូរទៅដោយប្រាងប្រាសាទជាច្រើនដែលសុទ្ធសឹងតែជាប្រាសាទដែលមានកេរិ៍ឈ្មោះល្បីនៅទូទាំងសាកលលោកជាពិសេសខ្ញុំចង់ទៅលេងប្រាសាទអង្គរវត្តខ្លាំងណាស់”។

សូមរំលឹកថាកម្មវិធីដំណើរទេសចរណ៍រយៈពេលបីថ្ងៃត្រូវបានរៀបចំឡើងដោយស្រាបៀរHeineken ហើយកម្មវិធីនេះនឹងជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួមទទួលបានភាពរំភើបរីករាយនៃការទស្សនាការប្រកួតនេះតាមរយៈយុទ្ធនាការរបស់ស្រាបៀរHeineken ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយចែករំលែកពានរង្វាន់” ៕ វឌ្ឍនា


ចែករំលែក៖