ភ្នំពេញ៖ កាលពីព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅលើបណ្តាញសង្គមហ្វេសប៊ុក បានថ្លែង អរគុណបងប្អូនកូនក្មួយទាំងអស់ដែលបានជូនពរសម្តេច និងកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារនៅក្នុងពិធីជួបជុំរំលឹកខួប៤២ឆ្នាំ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា៖
«អរគុណ បងប្អូនកូនក្មួយទាំងអស់ដែលបានជូនពរខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារនៅក្នុងពិធីជួបជុំរំលឹកខួប ៤២ ឆ្នាំនៃការរៀបការខ្ញុំ និងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលនឹងមកដល់នៅពេលខាងមុខនេះ។
ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសសេចក្តីសុខចម្រើន និងបានជួបជុំធ្វើបុណ្យទានសប្បាយរីករាយជាមួយក្រុមគ្រួសារនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះគ្រប់ៗគ្នាកុំបីខាន» ៕