ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨ 

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៨  ស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីចាប់ឆ្នោតលើកទី១នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរ ថៃហ្គ័រ នៅវេលាម៉ោង ៨យប់-១០យប់ ដើម្បីផ្តល់រង្វាន់ជ័យមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវថៃហ្គ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រ ឆ្នាំ២០១៨   ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្រុមការងារស្រាបៀរថៃហ្គ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
កម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទី១នេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរថៃហ្គ័រដើម្បីថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមពិសាស្រាបៀរថៃហ្គ័រ។ រង្វាន់ដែលបានចាប់លើកទី១នេះគឺរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុនជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារ ចំនួនប្រាំរង្វាន់។
គូស្វាមីភរិយាថ្មីចំនួនប្រាំគូដែលមានសំណាងបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុនជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារគឺ៖
១.លោក តាំង ម៉េងត្រី និងលោកស្រី ចាន់ ស៊ីនិតា
២.លោក សុខ ស៊ីប៉រ និងលោកស្រី នី លក្ខិណា
៣. លោក ថុង រដ្ឋា និងលោកស្រី ម៉ន សុធានី
៤. លោក ជិន ចាន់ទ្រា និងលោកស្រី រ័ត្ន ស្រីពេជ្រ  និង
៥. លោក សិទ្ធិ សុជាតិ និងលោកស្រី សយ នីយ៉ា  ។
លោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើកាសែត ឬលើទំព័រហ្វេសប៊ុក (Tiger Beer KH)។
ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។
គួររម្លឹកផងដែរថា ថៃហ្គ័រគឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង ៧០ ប្រទេសដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេសជាស្រាបៀរដែលសក្ត័សមបំផុត សម្រាប់ ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍កម្មវិធីផ្សេងៗ។ សម្រាប់ឆ្នាំ ២០១៨ នេះ អតិថិជនដែលជាវស្រាបៀរ ថៃហ្គ័រកំប៉ុង ឬ ដបចាប់ពី ២៥ ដល់ ៤៩ កេស នឹងទទួលបានសៀវភៅកត់ចំណងដៃ និងប៊ិចចំនួន ១ ឈុត គូប៉ុងផ្សងសំណាងចំនួន ១ សន្លឹក និងអាវរងាគូស្នេហ៍ចំនួន ១ ឈុត។ រាល់ការជាវចាប់ពី ៥០ ដល់ ៧៤ កេស នឹងទទួលបានសៀវភៅកត់ចំណងដៃ និងប៊ិចចំនួន ២ ឈុត គូប៉ុងផ្សងសំណាងចំនួន ២ សន្លឹក និងកាបូបធ្វើដំណើរចំនួន ១។ រាល់ការជាវចាប់ពី ៧៥ កេសឡើងទៅ នឹងទទួលបានសៀវភៅកត់ចំណងដៃ និងប៊ិចចំនួន ២ ឈុត គូប៉ុងផ្សងសំណាងចំនួន ៣ សន្លឹក និងកាបូបធ្វើដំណើរចំនួន ២។ ជាពិសេសរាល់ការជាវស្រាបៀរ Tiger Crystal ចំនួន ២៥ កេសឡើងទៅ នឹងទទួលបានស្រាបៀរ Tiger Crystal ចំនួន ១ កេស បន្ថែមពីលើរង្វាន់ដែលបានផ្តល់ជូន។
ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរថៃហ្គ័រ និងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុន ជាមួយបទពិសោធន៍ដ៏រំភើបរីករាយនៃការជិះស្គីទឹកកក រួមជាមួយទឹកប្រាក់១,៥០០ដុល្លារ ចំនួន១៥ រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៨។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 011 222 400 ឬ 011 333 500៕
សូមរីករាយទទួលទានស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ។
អត្ថបទ៖ ថម សន

ចែករំលែក៖