នៅសម័យកាលនៃការប្រកួតប្រជែង អាវុធ , វិបត្តិកាំជ្រួចមីស៊ីល , ការដួលរលំនៃ ជញ្ជាំង Berlin ឬក៏សម័យកាលបច្ចេកវិទ្យា អុីនធើ ណេត មិនបានធ្វើឲ្យប្រទេសគុយបា ផ្លាស់ ប្តូរនោះឡើយ ដោយសារតែគុយបាមានតែត្រកូលកាស្ត្រូ មួយប៉ុណ្ណោះដឹកនាំ ប្រទេស។
ប៉ុន្តែអ្វីគ្រប់យ៉ាងនាពេលនេះត្រូវបានផ្លាស់ប្តូរ ក្រោយពេលមេដឹកនាំគុយបា រ៉ា អ៊ូល កាស្ត្រូ ដែលជាប្អូនបង្កើតរបស់ មេ ដឹកនាំបដិវត្តន៍គុយប៉ា ហ្វីដែល កាស្ត្រូ បានលាលែងចេញពីតំណែងដោយសារតែសុខភាព បញ្ចប់ការដឹកនាំប្រទេស រយៈពេល ៦០ឆ្នាំ នៃបងប្អូនកាស្ត្រូ ជាអ្នក តស៊ូ បដិវត្តន៍ដ៏អង់អាច ជាវីរជននៅឆ្នាំ ១៩៥៩ និងទប់ស្កាត់ការឈ្លានពានរបស់អាមេរិកក្នុងអំឡុងឆ្នាំ១៩៦១។
គុយបារយៈពេល៦០ឆ្នាំកន្លងមក ក្រោម ការដឹកនាំរបស់បងប្អូន ត្រកូលកាស្ត្រូ ទទួលបានជោគជ័យជាច្រើន បើទោះបី ជួបនូវឧបសគ្គជាច្រើនលើបញ្ហាសេដ្ឋកិច្ច ដោយការដាក់ទណ្ឌកម្មពីអាមេរិកក្តី។
នៅឆ្នាំ២០១៦ នៅលើមហាវិថី Pasco Del Prado ដែលជាកន្លែងរស់នៅរបស់ ត្រកូលអ្នកមានក្នុងរដ្ឋធានី Havana មុន បដិវត្តន៍ឆ្នាំ១៩៥៩ បានឃើញនូវទិដ្ឋភាពមិនធ្លាប់មានរយៈពេល៦០ឆ្នាំកន្លងមក គឺជាការសម្តែងប្រគំតន្ត្រី ដោយមានការ ចូលរួមពីអន្តរជាតិ។
នៅខែកញ្ញា ក្រោយពេលអាមេរិកបើកស្ថានទូតនៅរដ្ឋធានី Havana ជាពេល វេលាដែលពិភពលោកទាំងមូល សម្លឹងមើល គុយបាដោយមោទនភាព ក្រោយពេល ទំនាក់ទំនងរវាងគុយបានឹងអាមេរិកល្អ ប្រសើរឡើង ដូចចក្ខុវិស័យនយោបាយរបស់មេដឹកនាំរ៉ាអ៊ូល កាស្ត្រូដែលបានបង្កើត ឡើង កាលពីឆ្នាំ២០១១។
នៅពេលនេះបើទោះបីមានការផ្លាស់ប្តូរ ធ្វើកំណែទម្រង់តែត្រូវរក្សាតម្លៃនៃ របប សង្គមនិយម។ ជាការពិតមែន លោក Raul Castro បានធ្វើកំណែទម្រង់មួយចំនួន ក៏ ប៉ុន្តែបើសម្លឹង ឲ្យទូលំទូលាយ កំណែទម្រង់ទាំងនោះនៅមិនទាន់គ្រប់គ្រាន់ទេ។ លោក Raul Castro ធ្លាប់បាននិយាយថា ធ្វើដោយ សន្សឹមៗ មួយៗសុខចិត្តឲ្យយឺតចុះ តែ ឲ្យច្បាស់លាស់ និងបានផលពិតប្រាកដ។
លទ្ធផលកំណែទម្រង់ខ្លះៗ ដែល លោក Raul Castro សម្រេចបាន មាន ដូចជា៖ ឆ្នាំ២០០៨ បើកសិទ្ធិឲ្យប្រជាជន គុយបា អាចស្នាក់នៅសណ្ឋាគារ អាចចូល ភោជនីយដ្ឋាន អាចមានសិទ្ធិប្រើប្រាស់ ទូរស័ព្ទដៃ និងអាចប្រើប្រាស់សេវាអុីន ធើណេត។ បន្ទាប់មកទៀត ឆ្នាំ២០១១ ប្រជាជនគុយបា អាចមានសិទ្ធិទិញនិង លក់ រថយន្ត និងផ្ទះសម្បែងជាដើម។ កំណែទម្រង់មួយទៀត ដែលសំខាន់ សម្រាប់វិស័យសេដ្ឋកិច្ច គឺការបើកផ្លូវឲ្យ ប្រជាជនមានសិទ្ធិ អាចធ្វើជំនួញជាលក្ខណៈផ្ទាល់ខ្លួនបាន។ ប៉ុន្តែ បន្ទាប់ពីបានផ្តល់ អាជ្ញាប័ណ្ណធ្វើអាជីវកម្ម បានចំនួនប្រមាណ៥៨ម៉ឺនអាជ្ញាប័ណ្ណមក រដ្ឋាភិបាលគុយ បា បានសម្រេចផ្អាកតាំងតែពីខែសីហា ឆ្នាំ២០១៧មក។
ការណ៍ដែលលោក Raul Castrol ជ្រើសរើសលោក Miguel Diaz-Canel ឲ្យធ្វើជាប្រធានាធិបតីថ្មី គឺមានន័យថា លោក Miguel Diaz-Canel មានគោល គំនិតដូចរូបគាត់ ក្នុងការធ្វើកំណែទម្រង់។ យ៉ាងណាមិញ លោក Miguel Diaz-Canel ជាមនុស្សគាំទ្រ ឲ្យមានសេរីភាពប្រើប្រាស់ប្រព័ន្ធអុីនធើណេតពេញលេញ។ មិនត្រឹម តែប៉ុណ្ណោះ គាត់ក៏ចង់ឲ្យមានការរីកចម្រើន ផ្នែកសេរីភាពសារព័ត៌មានដែរ។ ក៏ប៉ុន្តែ មិនមែនមានន័យថា លោក ប្រធានាធិបតីថ្មីនឹងអាចធ្វើកំណែទម្រង់បានតាមចិត្តដែរ។ នៅក្នុងបក្ស មានមនុស្សចំណាស់ៗ នៅច្រើនណាស់ ដែលសុទ្ធតែជាមនុស្ស ពេញដោយកំអែលទ្រឹស្តីកុម្មុយនីស្ត។
កម្មវិធីកំណែទម្រង់៣សំខាន់ ដែល នៅតែមិនទាន់ឃើញពន្លឺ៖ គឺទីមួយ ការ ធ្វើច្បាប់ចាត់តាំង និងផ្តល់សិទ្ធិសេរីភាព ដល់អង្គការសមាគមនានា។ ទី២ គឺត្រូវធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត ឲ្យមាន លក្ខណៈសេរី និងពហុបក្សច្រើនជាងនេះ។ ទី៣ គឺត្រូវបើកឲ្យបណ្តាញសារព័ត៌មាន មានសិទ្ធិសេរីភាពឲ្យបានច្រើន មិនមែន ស្ថិតក្នុងក្រញាំ របស់បក្សកុម្មយនីស្តគុយបាតែម្នាក់នោះឡើយ។
រហូតមកដល់ពេលនេះ លោកប្រធានា ធិបតីថ្មី មិនដែលបានដាក់បង្ហាញ អំពីកម្ម វិធីនយោបាយរបស់គាត់ទេ ព្រោះតាមពិត ទៅ គាត់ត្រូវតែដើរតាមមាគ៌ាផែនការបក្ស ហើយរដ្ឋសភានឹងសម្រេចគូសវាស ថាតើ រដ្ឋាភិបាល ត្រូវដើរតាមផ្លូវណា។ តែយ៉ាង ណា គេជឿថា របៀបដឹកនាំរបស់លោក Miguel Diaz-Canel អាចនឹងមានលក្ខណៈ ជាស្ថាប័ននិយម និងមានលក្ខណៈការិយា ធិបតេយ្យ ច្រើនជាង កាលពីជំនាន់បង ប្អូនកាស្ត្រូ ដែលដឹកនាំប្រទេសជាលក្ខណៈ បុគ្គល និងប្រមូលផ្តុំអំណាចជ្រុលនៅក្នុងដៃតែម្នាក់ឯង។
នៅពេលនេះលោក លោក រ៉ាអ៊ូល កាស្ត្រូ បានសម្តែងពីទំនុកចិត្តយ៉ាងមុតមាំ របស់លោកថា មេដឹកនាំជំនាន់ក្រោយនៃប្រទេសដីកោះនេះ នឹងបន្តដើរតាមគន្លង ផ្លូវនៃបដិវត្តន៍សង្គមនិយម ដែលត្រូវបាន ផ្តួចផ្តើមឡើងដោយ លោក ហ្វីដែល កាស្ត្រូ (Fidel Castro) កាលពីឆ្នាំ១៩៥៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ ងារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។
លោក Raul Castro បានលើកឡើងថា «ការបោះឆ្នោតជ្រើសរើសលោក ឌីយ៉ាស់ ខាណែល (Diaz-Canel) ជាមេដឹកនាំថ្មី របស់គុយបា គឺពុំមែនជារឿងចៃដន្យឡើយ ហើយយើងជឿជាក់ថា លោក Diaz-Canel នឹងទទួលបានជោគជ័យនៅក្នុងតួនាទីរបស់ខ្លួន ដោយសារតែគុណធម៌ បទពិសោធន៍ និងការប្តេជ្ញាចំពោះកាតព្វកិច្ចរបស់លោក។ ពាក់ព័ន្ធនឹងអនុប្រធានាធិបតីទីមួយថ្មី របស់គុយបា លោក សាល់វ៉ាឌ័រ វ៉ាល់ដែស មេសា (Salvador Valdes Mesa) វិញ អតីតមេដឹកនាំគុយបា លោក Raul Castro បានថ្លែងកោតសរសើរមិនដាច់ពីមាត់ ចំពោះការខិតខំប្រឹងប្រែង បំពេញកិច្ចការ របស់លោកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
គួរជម្រាបថា សម្រាប់ប្រធានាធិបតីថ្មី របស់គុយបា លោក Diaz-Canel វិញបាន បញ្ជាក់ថា គោលនយោបាយការបរទេស គុយបា នឹងមិនមានការផ្លាស់ប្តូរឡើយ ដោយសារតែទីក្រុងឡាហាវ៉ាន មិនធ្វើតាមការទាមទាររបស់នរណាម្នាក់ និងមិនចរ ចាពីគោលការណ៍របស់ខ្លួន ឬក៏ទទួលយក ការដាក់សម្ពាធណាមួយឡើយ៕ ម៉ែវ សាធី