ព័ត៌មានទាន់ហេតុការណ៍៖

ជីដូនទៅវត្ត ជីតានៅផ្ទះដេកលក់ ចៅប្រុសអាយុ១ខួបលង់ទឹកស្រះស្លាប់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ក្មេងប្រុសទើបតែមានអាយុ១ឆ្នាំម្នាក់បានលង់ទឹកស្រះស្លាប់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៥ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ក្នុងភូមិព្រៃវែង(រំចង់) ឃុំគោកមន ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ គ្រាដែលជីដូនទៅវត្ត ទុកចៅឲ្យតាមើល តែតាដេកលក់ ។

ជីដូនរបស់ក្មេងរងគ្រោះ ឈ្មោះ ហុំ វឿន អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើបានរៀបរាប់ថា មុនពេលកើតហេតុឪពុកម្តាយបង្កើតក្មេងបានធ្វើចំណាកស្រុករកការងារធ្វើនៅឯប្រទេសថៃបាត់ទៅ ហើយបានទុកកូនតូចឈ្មោះ គឹម សារៈផានិត ភេទប្រុស អាយុទើប១ឆ្នាំ(ក្មេងប្រុសរងគ្រោះ) ទុកឱ្យរូបគាត់ជាជីដូននឹងជីតាជាអ្នកមើលថែ។លុះនៅក្នុងថ្ងៃដែលកើតហេតុរូបខ្លួនជីដូនជាប់រវល់ទៅធ្វើបុណ្យនៅវត្ត ដោយទុកឱ្យជីតាឈ្មោះ យ៉ាន យ៉ាត់ ជាអ្នកមើលចៅ ។

ជីដូនក្មេងរងគ្រោះបានបន្តថា នៅពេលរូបគាត់មកពីវត្តវិញឃើញជីតាកំពុងដេកលក់នៅលើផ្ទះហើយរកមើលចៅមិនឃើញហើយបានដើរសួរអ្នកជិតខាងមិនឃើញក៏នាំគ្នាឆោឡោ។បន្ទាប់មកនាំគ្នាដើររកស្រាប់តែប្រទះឃើញចៅលង់ទឹកស្រះស្លាប់បាត់បង់ជីវិតបាត់ នៅខាងជើងផ្ទះចម្ងាយ១០០ម៉ែត្របាត់ទៅហើយ ។

នគរបាលស្រុកបន្ទាយអម្ពឹលបានឱ្យដឹងថា ក្រោយពីកើតហេតុជីដូនក្មេងរងគ្រោះបានមករាយការណ៍សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ច័យទើបសមត្ថកិច្ចជំនាញសន្និដ្ឋានថា ក្មេងរងគ្រោះពិតជាបានលង់ទឹកស្លាប់ប្រាកដមែន ទើបប្រគល់សពក្មេងរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖