ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រឆាំងជប៉ុនមិនចូលរួមសភាស្នើលោក Aso លាលែងពីតំណែង

ចែករំលែក៖

គណបក្សប្រឆាំងជប៉ុន បានសម្រេច មិនចូលរួមនៅក្នុងកិច្ចប្រជុំសភា ហើយ ទាមទារឲ្យលោក Aso រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ ចុះចេញពីតំណែង។

ការមិនចូលរួមនៅក្នុងកិច្ចប្រជុំសភា របស់គណបក្សប្រឆាំង ក្រោយពេលរដ្ឋា ភិបាល បដិសេធនូវសំណើ របស់បក្ស ប្រឆាំង ទាមទារឲ្យលោក Taro Aso រដ្ឋ មន្ត្រីហិរញ្ញវត្ថុចុះចេញពីតំណែង ។ ប៉ុន្តែ សម្ពន្ធមិត្តកាន់អំណាច មកពីគណបក្ស ប្រជាធិបតេយ្យ និងគណបក្ស Komeito បានប្រកាសថា នឹងបន្តពិភាក្សាដំណើរការ ដដែល បើទោះបីមានស្ថានភាពបែបណា ក្តី។

គណបក្សប្រឆាំងចំនួន៥ បានស្នើឲ្យ លោក Taro Aso ចុះចេញពីតំណែង ដោយ គណបក្សទាំងនោះបានចោទ ប្រកាន់លោកអាសូ ត្រូវតែទទួលខុសត្រូវ រឿង មន្ត្រីក្រោមឱវាទរបស់លោក ម្នាក់ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ផ្លូវភេទ ។

ភាគច្រើន តំណាងរាស្ត្រ ស្ត្រីដែលចូលរួមនៅក្នុងកិច្ចប្រជុំសភា គឺស្លៀកសម្លៀក បំពាក់ ពណ៌ខ្មៅដើម្បីប្រឆាំងនឹងមន្ត្រីក្នុងក្រសួងហិរញ្ញវត្ថុ បៀតបៀនផ្លូវភេទ ហើយ ទាមទារឲ្យ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចុះ ចេញពីតំណែង៕ ម៉ែវ សាធី


ចែករំលែក៖