ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួស១០នាក់ដោយធ្លាក់ឧទ្ធម្ភាគចក្រនៅឥណ្ឌូនេស៊ី

ចែករំលែក៖

ឧទ្ធម្ភាគចក្រដឹកអ្នកដំណើរមួយគ្រឿង បានធ្លាប់នៅតំបន់ភាគកណ្តាលប្រទេស ឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២០ខែមេសា បណ្តាលឲ្យមានអ្នកសា្លប់និងរបួស ១០ នាក់ ភាគច្រើនជាជនជាតិចិន។

មន្ត្រីសន្តិសុខ ឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២០ខែមេសាបានឲ្យដឹងថា ឧទ្ធម្ភាគចក្រ មួយគ្រឿង បានធ្លាក់នៅឯតំបន់ ម៉ារ៉ូវ៉ាលី (Marowali Regency) នៃខេត្ត ស៊ូឡាវេស៊ី (Sulawesi) ភាគកណ្ដាលប្រទេស ដោយ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង៩នាក់ ទៀតរងរបួស ក្នុងនោះមាន៦នាក់ ជាជន ជាតិចិន។

ថ្លែងប្រាប់សាព័ត៌មានស៊ីនហួ អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី លោក បាំ បាំង អឺុវ៉ាន (Bambang Ervan) បានបញ្ជាក់ ថា អ្នកដំណើរ០៦នាក់ជិះនៅលើឧទ្ធម្ភាគចក្រ គឺជាជនជាតិចិន ហើយគ្រោះថ្នាក់នេះបានសម្លាប់បុគ្គលិកម្នាក់របស់ក្រុមហ៊ុន PT IMIP ដែលជាម្ចាស់ឧទ្ធម្ភាគចក្រ នេះ។ ចំណែកអ្នកបើកឧទ្ធម្គាចក្រ និង សហការីបានរងរបួស ខណៈបុគ្គលិក ដទៃទៀត ក៏បានរងរបួសផងដែរ។

គួរបញ្ជាក់ថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ឧទ្ធម្ភាគចក្រខាងលើមិនទាន់ មានព័តឿមានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ដោយគ្រាន់តែគេដឹងថា ឧទ្ធម្ភាគចក្រនេះធ្លាក់នៅអំឡុងពេលហៀបចុះចត៕ ម៉ែវ សាធី


ចែករំលែក៖