ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានបាឡេឆ្លងកាត់ទន្លេសាបពីឃ្លាំងសាំងសូគីម៉ិចទៅតំបន់ជ្រោយចង្វាស្ថាបនារួច៩៥ភាគរយ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងឲ្យ ដឹងថា ការស្ថាបនាស្ពានបាឡេឆ្លងកាត់ ទន្លេសាប ពីចំណុចឃ្លាំងស្តុកប្រេងសូគី ម៉ិច ផ្លូវជាតិលេខ៥ ក្នុងខណ្ឌប្ញស្សីកែវ ឆ្ពោះមកកាន់តំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា ខណ្ឌជ្រោយចង្វា មកដល់ ពេលនេះ សម្រេចបាន៩៥ភាគរយ ហើយ ពោលគឺនៅសល់ការងារបន្តិចទៀត ប៉ុណ្ណោះនឹងបញ្ចប់ជាស្ថាពរ។

អគ្គនាយករងរូបនេះបានបន្តទៀតថា តាមផែនការនៅចុងខែនេះ ការសាងសង់ ស្ពានសឹងតែរួចរាល់១០០ភាគរយ។ យើង នឹងធ្វើតេស្តសាកល្បងរយៈពេល១សប្តាហ៍ ដូច្នេះនៅដើមខែមិថុនាខាងមុខនេះ ស្ពាន នេះនឹងស្ថាបនារួចរាល់ តាមផែនការ របស់សាលារាជធានីភ្នំពេញ ដែលចង់ឲ្យ បានដាក់ដំណើរការ នៅមុនព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលត្រូវនឹងថ្ងៃទី១៣-១៤-១៥ ខែឧសភា ឆ្នាំ២០១៨ ។

សូមម្រាបថា ស្ពានបាឡេឆ្លងកាត់ទន្លេ សាបពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វាទៅផ្លូវ ជាតិលេខ៥នេះ មានទទឹង១២ម៉ែត្រ និង បណ្ដោយ៥០០ម៉ែត្រ ដោយចំណាយថវិកា ចំនួន៩លានដុល្លារ ប្រើពេលសាងសង់ ៦ខែ ៕ ហេង សូរិយា


ចែករំលែក៖