ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពកម្ពុជានឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំនៅពាក់កណ្ដាលខែឧសភានេះ

ចែករំលែក៖

ភ្នំពេញ៖ ប្រសិនបើគ្មានការប្រែប្រួលទេ កងទ័ពកម្ពុជានឹងធ្វើសមយុទ្ធបាញ់គ្រាប់ ពិតដោយទ្រង់ទ្រាយធំបំផុតនៅពាក់ កណ្ដាលខែឧសភាខាងមុខនេះ នៅស្រុក ជុំគីរី ខេត្តកំពតដោយប្រើប្រាស់អាវុធធុន ធ្ងន់រាប់សិបគ្រឿងដូចជាBM21៤១និង ៤២កាណុង។

យោងតាមមន្ត្រីយោធា១រូបនៅក្រសួង ការពារជាតិដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានថ្លែង ថា សមយុទ្ធបាញ់គ្រាប់ពិតនេះនឹងប្រើប្រាស់អាវុធធុនធ្ងន់ដូចជា BM21 ជាង២០គ្រឿង រថពាសដែក និងរថក្រោះ រាប់សិប គ្រឿងទៀត រួមទាំងឧទ្ធម្ភាគចក្រ និងអាវុធធុនស្រាលមួយចំនួនទៀត ផងដែរ។

មន្ត្រីដដែលបានបញ្ជាក់ថា ការធ្វើសម យុទ្ធបាញ់គ្រាប់ពិតនេះ គឺមិនមែនជាការ គំរាមកំហែងដល់ប្រទេសណាឬបុគ្គលណានោះទេ គឺធ្វើឡើងដើម្បីបង្កើនសមត្ថភាព របស់កងយោធពលខេមរភូមិន្ទ ដែលបាន ហ្វឹកហាត់នាពេលកន្លងមក និងជាប្រចាំនៅតាមភូមិភាគរបស់ខ្លួនជាដើម៕ ហេង សូរិយា


ចែករំលែក៖