ខ្មាន់កាំភ្លើងស្ទើរតែអាក្រាតកាយបានសម្លាប់មនុស្ស 4 នាក់នៅភោជនីយដ្ឋាន Waffle House ទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអាទិត្យហើយក្រោយមកបានរត់គេចខ្លួន ។
ប៉ូលិសក្រុង Nashville បាននិយាយថា ជនសង្ស័យឈ្មោះ Travis Reinking អាយុ 29 ឆ្នាំបានរត់គេចខ្លួនដោយថ្មើរជើង និងប៉ូលិសនៅមិនទាន់រកឃើញ ។
អ្នកនាំពាក្យប៉ូលីស Nashville លោក Don Aaron បានប្រាប់សន្និសីទកាសែតមួយនៅល្ងាចថ្ងៃទី២៣ ខែមេសា (ម៉ោងនៅអាមេរិក) ថា ជនសង្ស័យមានដើមកំណើតពីទីក្រុង Morton រដ្ឋ Illinois រស់នៅក្បែរភោជនីយដ្ឋាននេះតែម្តង ។
លោក Aaron បាននិយាយថា រថយន្តរបស់ខ្មាន់កាំភ្លើងត្រូវបានចុះបញ្ជីជាមួយរូបជនសង្ស័យហើយត្រូវបានរកឃើញរថយន្តនោះនៅកន្លែងកើតហេតុ ។
ប៉ូលីសបាននិយាយថា ខ្មាន់កាំភ្លើងដែលស្ទើរតែអាក្រាតកាយ បានបាញ់សំលាប់មនុស្សពីរនាក់នៅក្នុងចំណតរថយន្តរបស់ភោជនីយដ្ឋាននៅ Antioch ភាគភាគអាគ្នេយ៍ Nashville មិនយូរប៉ុន្មានមុនម៉ោង 3:30 នាទី ។ បន្ទាប់មកខ្មាន់កាំភ្លើងបានចូលទៅក្នុងភោជនីយដ្ឋាន និងបានបើកការបាញ់ប្រហារដោយសម្លាប់អ្នកជួយសង្គ្រោះម្នាក់ និងរងរបួសម្នាក់ទៀតដែលក្រោយមកបានស្លាប់ ។ មនុស្សពីរនាក់ទៀតស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឯមន្ទីរពេទ្យ ៕ ថាច់ យ៉ាត