ខេត្តកំពង់ធំ៖ យុវតីវ័យក្មេងពីរនាក់ជិះម៉ូតូឌុបគ្នាបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់ម្នាក់ និងទៀតរងរបួសធ្ងន់ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១១:៥៥នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ០៦ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះមូលហេតុ ជាបឋមបង្កដោយ (អ្នកបើកបរម៉ូតូ បើកបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន) គឺ រថយន្ត បុកម៉ូតូក្នុងទឹសដៅស្របគ្នា(ពីជើងទៅត្បូង) បណ្តាលឲយុវតីម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់។រថយន្តម៉ាកសាំយ៉ុង ពណ៌ស ផ្លាកលេខភ្នំពេញ2U-6562 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរ ដោយឈ្មោះ អ៊ុ.ស្រីឌីន ភេទស្រី អាយុ ២៨ឆ្នាំរស់ នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព) អ្នករួមដំណើរជាមួយឈ្មោះ យី.បូឡន់ ភេទស្រី អាយុ ២៤ឆ្នាំ នៅភូមិចំបក់ផ្អែម ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញស្រុកបានចុះវាស់វែងនិងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ រីឯវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោងព្រមទាំងប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី