ក្រុមប្រឹក្សាសន្តិសុខបារាំងបានអនុម័តសេចក្តីព្រាងច្បាប់ស្តីអំពីសិទ្ធិជ្រកកោន បន្ទាប់ពីមានការជជែកដេញដោលគ្នាយ៉ាងតឹងតែង ។
សមាជិកម្នាក់របស់គណបក្ស Macron លោក Jean-Michel Clement បានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះ ហើយបាននិយាយថា លោកនឹងចាកចេញពីមតិភាគច្រើន។
សមាជិកសភារូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្រោយពីការបោះឆ្នោតកាលពីល្ងាចថ្ងៃអាទិត្យថា “ខ្ញុំមិនប្រាកដថាយើងកំពុងផ្ញើសារទៅកាន់ប្រជាពលរដ្ឋពិភពលោកនូវសារជាសកល ដែលតែងតែជារបស់យើងនោះទេ” ។
រដ្ឋសភាជាតិបារាំងបានបោះឆ្នោតគាំទ្រច្បាប់នេះក្នុងសំឡេង 228 លើ139 សំឡេង ដោយអនុប្បវាទចំនួន 24សំឡេង ។ ការជជែកវែកញែកនឹងធ្វើឡើងនៅព្រឹទ្ធសភាជាន់ខ្ពស់នៅខែមិថុនា។ រដ្ឋសភានឹងសម្រេចចុងក្រោយនៅលើច្បាប់នេះ ៕ ថាច់ យ៉ាត