ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងអញ្ជើញជាអធិបតី សម័យប្រជុំលើកទី១នៃព្រឹទ្ធសភា នៅថ្ងៃទី៣០ មេសាខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិថ្មី នីតិកាលទី៤ នឹងបើក សម័យប្រជុំលើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ ។ នេះ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។

អង្គប្រជុំប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ។

តាមសេចក្តីជូនដំណឹងបញ្ជាក់ថា របៀបវារៈមានដូចខាងក្រោម ៖
១-ការអនុម័តបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា
២-ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនានារបស់ព្រឹទ្ធសភា ៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុងដូចខាងក្រោមនេះ ៖


ចែករំលែក៖