ព័ត៌មានទាន់ហេតុការណ៍៖

សិស្សស្លាប់១៣នាក់ដោយសាររថភ្លើងបុករថយន្តដឹកសិស្សនៅប្រទេសឥណ្ឌា

ចែករំលែក៖

រថយន្តដឹកសិស្ស១គ្រឿង ត្រូវរថភ្លើង បើកបុក បណ្តាលឲ្យសិស្សជាច្រើនស្លាប់ និងរបួស។ ប៉ូលិសឥណ្ឌាបានឲ្យដឹងថា ក្មេងសិស្សសាលាយ៉ាងហោចណាស់១៣ នាក់ បានស្លាប់ បន្ទាប់ពីរថយន្ដរបស់ពួកគេបានបុកជាមួយរថភ្លើងពេញមួយទំហឹងលាន់ដូចរន្ទះ នៅឯរដ្ឋយូតតា ប្រាឌែស (Uttar Pradesh) ស្ថិតនៅភាគខាងជើង ប្រទេសឥណ្ឌា។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅ រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។

យោងតាមប៉ូលិសឥណ្ឌាបានបញ្ជាក់ ថា រថយន្ដដឹកសិស្សសាលាខាងលើ បានធ្វើដំណើរឆ្លងកាត់ផ្លូវដែកមួយខ្សែមិនមានអ្នកគ្រប់គ្រង ហើយក៏ត្រូវរថភ្លើងបុកពេញ ទំហឹង។ គ្រោះថ្នាក់ចរាចរណ៍រន្ធត់នេះ កើតឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្មេងសិស្សសាលា២៤នាក់បានស្លាប់ នៅពេលរថយន្ដរបស់ពួកគេធ្លាក់ ចូលទៅក្នុងជ្រលងភ្នំ នៃរដ្ឋ ហ៊ីម៉ាចាល់ ប្រាឌែស (Himachal Pradesh)។

គួរបញ្ជាក់ថា នេះជាគ្រោះថ្នាក់ចរា ចរណ៍លើកចុងក្រោយ ដែលកើតនៅក្នុង តំបន់ គូស៊ូណាហ្គា (Kushinagar) នៃរដ្ឋ Uttar Pradesh ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា មានក្មេងប៉ុន្មាននាក់ជិះលើរថយន្ដខាងលើនៅឡើយទេ។ គ្រោះថ្នាក់ចរាចរណ៍នៅ ឥណ្ឌា តែងតែកើតឡើងជា ញឹកញាប់ដោយសារតែការបើកបរមិនគោររពច្បាប់ ផ្លូវ មិនល្អ និងយានយន្ដគ្មានបទដ្ឋានបច្ចេក ទេសត្រឹមត្រូវ៕ ម៉ែវ សាធី


ចែករំលែក៖