ព័ត៌មានទាន់ហេតុការណ៍៖

ចិនទទួលបានជោគជ័យក្នុងការបាញ់បង្ហោះផ្តាយរណបចំនួន៥គ្រឿងដោយប្រើមីស៊ីលតែមួយ

ចែករំលែក៖

នៅក្នុងវិស័យអាវកាសកន្លងមក ចិនតែងតែទទួលបានជោគជ័យ នៅក្នុងការបញ្ជូនផ្កាយរណបស្រាវជ្រាវឡើងទៅកាន់តារាវិថីផែនដីដោយជោគជ័យ ដើម្បីស្រាវជ្រាវ និងការបង្កើនឥទ្ធិពលយោធា។

កាលពីថ្ងៃទី២៧ ខែមេសា គ្រាប់រ៉ុក្កែត Long March-11 បាននាំផ្កាយរណបចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបនៅ Jiuquan ភាគពាយព្យនៃប្រទេសចិន នៅវេលាម៉ោង១២ និង៤២នាទីល្ងាច។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាល ពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នំា២០១៨ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានបញ្ជូនផ្កាយរណបចំនួន៥ គឺ Zhuhai-1 ដែលជា ផ្កាយរណបបម្រើ ដល់ការស្ទង់ទិន្នន័យនៅតំបន់ដាច់ស្រយាលទៅកាន់ដងតារាវិថី ដោយប្រើគ្រាប់រ៉ុក្កែតតែមួយប៉ុណ្ណោះ។

គួរបញ្ជាក់ថា នេះជាការបាញ់បង្ហោះលើកទី២៧២ហើយ ដែលប្រទេសចិនបានប្រើប្រាស់គ្រាប់រ៉ុក្កែត ប្រភេទ Long March ។

គួររំលឹកថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបប្រភេទ Zhuhai-1 នេះចំនួន២គ្រឿង៕ ម៉ែវ សាធី


ចែករំលែក៖