ភ្នំពេញ៖ បុរសជាមេការសំណង់ម្នាក់ បន្ទាប់ពីផឹកស្រាថ្នាំរួចឡើងទៅលើផ្ទះចូលបន្ទប់ដេកបានធ្វើអត្តឃាតដោយយកខោជើងវែងរបស់ប្រពន្ធចងកភ្ជាប់ទៅនឹងដែកផ្ទោងដំបូលផ្ទះសម្លាប់ខ្លួនដោយពុំដឹងមូលហេតុ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៦និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ចំណុចបន្ទប់ដេកលើផ្ទះឈើមួយកន្លែង ស្ថិតនៅផ្លូវបេតុង ក្រុម១១ ភូមិបាក់ខែងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះសុខ វាសនា អាយុ២៩ឆ្នាំ មុខរបរមេកាសំណង់មានស្រុកកំណើតនៅស្រុកពាមរខេត្តព្រៃវែង មានប្រពន្ធឈ្មោះវ៉ន ស្រីមុំ អាយុ២៨ឆ្នាំមុខរបរនៅផ្ទះ មានកូនស្រី២នាក់។
ប្រភពពត៌ពីប្រពន្ធជនធ្វើអត្តឃាតបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាប្រលប់ថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៨ ប្តីបានត្រឡប់មកពីធ្វើកាសំណង់វិញបានទិញស្រាថ្នាំមួយលីត្រផឹកជាមួយកូនជាងត្រូវជាពូជីដូនមួយរបស់នាងនៅផ្ទះគាត់រហូតដល់ម៉ោង៨យប់ទើបត្រឡប់មកផ្ទះងូតទឹករួចហូបបាយហូបទឹករួចរាល់ហើយ។
ស្ត្រីជាប្រពន្ធបានបន្តឲ្យដឹងថា បន្ទាប់ពីហូបបាយហូតទឹកនៅខាងក្រោមផ្ទះរួចក៏បានឡើងទៅលើផ្ទះដេកលេងជាមួយប្រពន្ធកូននៅមុខទូរទស្សន៍រហូតដល់ម៉ោង១១យប់ហើយបានថើបរូបនាងមួយខ្សឺតរួចហើយយកដៃកាន់ក្បាលបាននិយាយទៅកាន់ប្រពន្ធថា(ជួយមើលថែកូនស្រីទាំង២នាក់របស់គាត់ផង)បន្ទាប់ពីនិយាយរួចបានសុំនាងទៅដេកក្នុងបន្ទប់ម្នាក់ឯងហើយក៏បានចូលទៅក្នុងបន្ទប់កើតហេតុចាក់គន្លឹសទ្វារបាត់ទៅដោយនាងមិនបានចាប់អារម្មណ៍ ព្រោះកន្លងមកប្តីរបស់នាងឲ្យតែត្រឡប់មកពីផឹកស្រាជាមួយអ្នកជិតខាងវិញតែងតែសុំនាងចូលដេកក្នុងបន្ទប់តែម្នាក់ៗឯងដូចសព្វដង។
ស្រ្តីជាប្រពន្ធបានបន្តទៀតថាលុះនៅព្រឹកកើតហេតុដោយរូបនាងមិនឃើញប្តីភ្ញាក់ពីដំណេកទៅធ្វើការបាងឆ្ងល់ក៏រុញទ្វារបន្ទប់និងស្រែកហៅដាស់ឲ្យប្តីក្រោកទៅធ្វើការតែទ្វារបន្ទប់ជាប់គន្លឹសខាងក្នុងមិនលឺឆ្លើយតបរួចរូបនាងបានស្រែកហៅក្មួយប្រុសនៅក្រោមផ្ទះឲ្យឡើងមកជួយដាស់ខណៈក្មួយៗមកដល់បានអើតមើលតាមប្រហោងក្តាជញ្ជាំងឈើក៏ឃើញជនរងគ្រោះបានចងកស្លាប់បាត់ទៅហើយ ក៏ស្រែកឆោឡោបង្ករឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច្ច័យ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចរាល់ហើយបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសាចងកស្លាប់ខ្លួនឯងពិតប្រាកដមែនហើយបានប្រគល់សពឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ជ្រោយពេជ្រ