ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអរគុណចំពោះបងប្អូនដែលកង្វល់ពីសុខភាពរបស់សម្តេច និងជូនពរដល់សម្តេច ។
សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញយ៉ាងដូច្នេះថា៖
«ថ្ងៃនេះមានបងប្អូនមួយចំនួនបានផ្ញើសារមកជូនពរខ្ញុំនិងទូរស័ព្ទមកសួរពីសុខភាពខ្ញុំ។ តាមការសន្និដ្ឋានរបស់ខ្ញុំប្រហែលមកពីរូបថត១សន្លឹកដែលខ្ញុំស្ថិតក្នុងមន្ទីរពេទ្យកាលពីឆ្នាំ២០១៦ដែលធ្វើឲ្យមានការភាន់ច្រឡំ។ ពេលនេះសុខភាពខ្ញុំល្អណាស់ថែមទាំងហាត់ប្រាណបានទៀងទាត់ផង។
សូមអរគុណចំពោះបងប្អូនដែលកង្វល់ពីសុខភាពខ្ញុំនិងជូនពរមកដល់ខ្ញុំ។ នេះរូបភាពដែលខ្ញុំហាត់ប្រាណល្ងាចនេះ»៕