ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកចង់បានកិច្ចព្រមព្រៀងបរមាណូពិតប្រាកដជាមួយកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ទីព្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton កាលពីថ្ងៃទី៨ ខែឧសភា បានបញ្ជាក់ថា អាមេរិកចង់មានកិច្ចព្រមព្រៀងបរមាណូពិតប្រាកដជាមួយកូរ៉េខាងជើង។

ការប្រកាសខាងលើកើតឡើងក្នុងពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក John Bolton បានបញ្ជាក់ថា «ការសម្រេច ខាងលើមិនត្រឹមសម្រាប់អុីរ៉ង់ប៉ុណ្ណោះ គឺកូរ៉េខាងជើងផងដែរ មុនពេលជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង នាពេលខាងមុខ»។

លោក Bolton បានបញ្ជាក់ទៀតថា «ខ្ញុំគិតថា សារដែលផ្ញើរទៅកាន់កូរ៉េខាងជើងនោះគឺ ប្រធានាធិបតី ត្រាំ ចង់ឲ្យមានកិច្ចព្រមព្រៀងពិតប្រាកដជាមួយកូរ៉េខាងជើង»។ លោក Bolton បញ្ជាក់ទៀតថា កិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ គឺមិនអាចលុបបំបាត់នៅការគំរាមកំហែងដោយបរមាណូអុីរ៉ង់នោះឡើយ។ លោក ត្រាំ បញ្ជាក់ថា លោកនឹងឲ្យមានកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង ដោយដោះស្រាយរាល់គ្រប់បញ្ហា។ ប្រធានាធិអាមេរិក នឹងជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងនៅចុងខែឧសភា ឬដើមខែមិថុនាខាងមុខ។

ដើម្បីរៀបចំជំនួបពិភាក្សាជាប្រវត្តិសាដោយជោគជ័យនោះ ប្រធានាធិបតីអាមេរិកបានបញ្ជូនរដ្ឋមន្ត្រីការបរទេស Pompeo ទៅកាន់ទីក្រុងព្យុងយ៉ាងជាលើកទី២ ក្នុងរយៈពេល១ខែ ដើម្បីត្រៀមលក្ខណក្នុងកិច្ចពិភាក្សាដោយជោគជ័យ។

កិច្ចព្រមព្រៀងបរមាណូជាមួយកូរ៉េខាងជើង និងអុីរ៉ង់គឺខុសគ្នា ដោយកូរ៉េខាងជើងមិនមានសត្រូវណាមួយផ្សេងទៀតក្រៅពីអាមេរិកនោះឡើយ។ ចំណែកអុីរ៉ង់វិញគឺមានសត្រូវជាច្រើន ហើយសុទ្ធតែជាសម្ព័ន្ធមិត្តរបស់អាមេរិកដូចអុីស្រាអែល សាវឌីអារ៉ាប៊ីជាដើម។ ទាំងនោះហើយបានជាអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង ដើម្បីរៀបចំឲ្យមានកិច្ចព្រមព្រៀងថ្មីច្បាស់លាស់៕ ម៉ែវ សាធី


ចែករំលែក៖