ភ្នំពេញ៖ មាស សុខសោភា នៅតែបន្តរក្សាបានតំណែងជាតារាចម្រៀងស្រីលំដាប់ជួរមុខអស់ជាច្រើនឆ្នាំ។កាន់តែមានឈ្មោះបោះសំឡេងខ្លាំងតារាស្រីរូបនេះកាន់តែបង្ហាញភាពសិចស៊ីប្លែកលើសអស់តារាចម្រៀងស្រីល្បីឈ្មោះនៅកម្ពុជា។
ការស្លៀកពាក់សិចស៊ី របស់សិល្បករខ្មែរនៅតែជាប្រធាបទរបស់មហាជន បើទោះបីជាសន្ទុះការរិះគន់មានសភាពថមថយច្រើនហើយក្តី។ តារាចម្រៀងមាស សុខសោភា ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងស្រីល្បីឈ្មោះដែលលេចធ្លោរខ្លាំងជាមួយនឹងការតុបតែងខ្លួន ពិសេសការប្រើប្រាស់សម្លៀកបំពាក់ថ្មីប្លែក ហើយពេលខ្លះនាងបានបញ្ចេញភាពសិចស៊ីដ៏គួរឲ្យទាក់ទាញ។ អ្នកគ្រប់គ្រងនាងធ្លាប់បានលើកឡើងថា មាស សុខសោភាបានចំណាយលើកការតុបតែងខ្លួន ពិសេសសម្លៀកបំពាក់អស់ខ្ទង់រាប់ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំៗទើបធ្វើឲ្យសម្លៀកបំពាក់នាងកាន់តែប្លែកគួរចាប់អារម្មណ៍។ ថ្មីៗនេះនាងបានបញ្ចេញរូបថតសិចស៊ីថ្មីប្លែក បែបចំហរដើមទ្រូងធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនលាន់មាត់មិនសរសើរមិនមបាន។ ការព្រលែង ឈុតសិចស៊ីជាច្រើនក៏គេតែងឃើញនាងស្លៀកពាក់ចូលរួមកម្មវិធីច្រៀងរាំលើឆាកតន្ត្រីតាមក្លឹបកម្សាន្តនានាផងដែរ។
ទោះជាយ៉ាងណានាងក៏ត្រូវបានគេកោតសរសើរ គ្រាដែលនាងចូលរួមសម្តែង និងច្រៀងក្នុងបទចម្រៀងមនោសញ្ចេតនា និងប្រជាប្រិយដែលស្ថិតក្នុងសម្លៀកបំបាក់ប្រពៃណីខ្មែរផងដែរ៕ វឌ្ឍនា