នៅក្នុងការឆែកឆេរផ្ទះ អតីតនាយក រដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Najib Razak នៅភូមិគ្រឹះពីរផ្សេងគ្នាក្នុងទីក្រុងគូឡាឡាំពួរ ប៉ូលិសបានរកឃើញ វ៉ាលិសផ្ទុកប្រាក់សុទ្ធ និងវត្ថុមានតម្លៃជាច្រើន ។ ប៉ូលិសក៏បាន បញ្ជូនទៅកាន់ទីស្នាក់ការរក្សាទុកធ្វើជា ភស្តុតាង។
សកម្មភាព ឆែកឆេរផ្ទះ ធ្វើឡើងរយៈ ពេល ១ម៉ោង ដឹកនាំដោយ នាយកដ្ឋាន ស្រាវជ្រាវបទស្មើសពាណិជ្ជកម្ម CCID លោក Amar Singh ។មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយការឆែក ឆេរ លោក Amar Singhបានបញ្ជាក់ថា ប៉ូលិសបានរកឃើញប្រអប់ និង កាបូបម៉ាក ថ្លៃៗរហូតដល់ទៅ ២៨៤គ្រឿង ។
នៅពេលដែលកម្លាំងប៉ូលិសត្រួតពិនិត្យ ឃើញមាន៧២វ៉ាលិស ផ្ទុកប្រាក់សុទ្ធ និង វត្ថុមានតម្លៃ។ តាមការលើកឡើងរបស់ ប្រធាននាយកដ្ឋាន ឃើញថាតម្លៃនៃវត្ថុ ទាំងនោះ មិនទាន់អាចវាយតម្លៃបានឡើយ ដោយសារតែវាមានចំនួនច្រើន លើសលប់ ។ លោក Amar Singhបន្តទៀតថា ការ ស្រាវជ្រាវខាងលើ មិនសំដៅទៅលើ បុគ្គលអតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ីនោះ ឡើយ គឺទៅលើមូលនិធិ 1Malaysia តែ ប៉ុណ្ណោះ។
ប៉ុន្តែតាមសារព័ត៌មាន The Star នៅ ថ្ងៃទី១៨ខែឧសភា បានផ្សាយថា សកម្ម ភាពខាងលើ កើតឡើងក្រោយពេលប៉ូលិសបានឆែកឆេរទីតាំង៦កន្លែង របស់អតីត នាយករដ្ឋមន្ត្រី Najib Razak ក្នុងនោះមាន ទាំង ការិយាល័យ ទីកន្លែងរស់នៅអចិ ន្ត្រៃយ៍ ។
សូមបញ្ជាក់ផងដែរថាលោកNajib Razak បានបង្កើត មូលនិធិ1MDB កាលពី ឆ្នាំ២០០៩ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដោយមានទំនាក់ទំនងដៃគូនៅទូទាំងពិភពលោក ដោយផ្ទាល់មកវិនិយោគនៅម៉ាឡេ ស៊ី។ មូលនិធិខាងលើ បានបង្កឲ្យមាន រឿងអាស្រូវជាច្រើន ក្នុងនោះមានការលាងលុយខ្មៅរបស់មន្ត្រីជាន់ខ្ពស់ និងធ្វើឲ្យខាតបង់រហូតដល់ទៅ៣,៤ពាន់លានដុល្លារ អាមេរិក។
រឿងអាស្រូវទាំងនោះហើយបានធ្វើឲ្យ អតីតនាយករដ្ឋមន្ត្រីដែលមានភាពល្បី ល្បាញពីអតីតកាល មានវ័យ៩២ឆ្នាំ ចេញ មកប្រកួតប្រជែងបោះឆ្នោត ដោយបាន យកឈ្នះលើ លោក Najib Razak។ ក្រោយឡើងកាន់តំណែង លោកក៏បានចេញ បញ្ជាហាម អតីតនាយករដ្ឋមន្ត្រីចាកចេញពីប្រទេស ដើម្បីបំពេញទៅលើការស្រាវជ្រាវពាក់ព័ន្ធអំពើពុករលួយ៕ ម៉ែវ សាធី