ភ្នំពេញ៖ ប្រឡាយស្ទឹងមានជ័យដែល រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំស្តារមួយកំណាត់ (ជំហានទី១)ពីស្ពានស្ទឹងមានជ័យឡើងមក រដ្ឋបាលរាជធានីភ្នំបានរៀបចំរួចហើយ ហើយនៅសប្តាហ៍ក្រោយ នែះក្រុមការងារនិងមន្ទីរដែនដីនឹងចុះរៀបចំពុះឡុតិ៍ ចាប់លេខជូនបងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងប្រឡាយស្ទឹងមានជ័យក្នុងជំហានទី១។
នេះបើតាមលោកម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងកាលពីព្រឹកថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៨ ក្រោយកិច្ចប្រជុំជាមួយមន្ត្រីជំនាញនឹងអាជ្ញាធរ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីរិះរកវិធីថ្មីៗទៀត ក្នុងការដោះស្រាយបញ្ហាលិចលង់ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
លោកម៉េត មាសភក្ដី បានបញ្ជាក់ថា៖ នៅសប្តាហ៍ក្រោយ ក្រុមការងារ និងមន្ទីរដែនដី នឹងចុះទៅធ្វើការរៀបចំពុះឡុតិ៍ចាប់លេខ ជូនបងប្អូនប្រជាពលរដ្ឋក្នុងជំហានទី១ ហើយក្នុងជំហានទី២ និងទី៣ យើងនឹងធ្វើបន្តបន្ទាប់ទៀត ទៅតាមផែនការ។ ក្នុងនោះដែរ សំរាប់កំណាត់ពីរស្ពានស្ទឹងមានជ័យចុះទៅដល់ស្ថានីបឹងទំពុន ក៏យើងនឹងរៀបចំជាផែនការដើម្បីស្តារប្រឡាយនេះអោយមានភាពល្អប្រសើរ ដើម្បីធ្វើជាផ្លូវទឹក និងអាងស្តុបទឹកជាបណ្តោះអាសន្នផងដែរ ។
ដោយឡែកកិច្ចការការងារមួយចំនួនទៀត មានការងាររៀបចំលូ ការដាក់លូថ្មី ក៏ដូចជាស្តារប្រឡាយតូចៗផ្សេងៗទៀតក៏ជាលទ្ធផលនឌ អង្គប្រជុំសំរចេដាក់ផែនការឲ្យទាំងជំនាញសាធា រណការដឹកជញ្ជូន និងធនធានទឹក និងរដ្ឋបាលខណ្ឌមានជ័យដោយផ្ទាល់សហកាគ្នា និងបែងចែកប្រភេទការងារទូទៅរៀងៗខ្លួន សំដៅកាត់បន្ថយការជន់លិចនៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យដែលជាខណ្ឌរងការជន់លិចខ្លាំងជាងគេ។
លោកម៉េត មាសភក្តី បានបន្តថា ៖ ដោយមានការសំណូមពរពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តតំបន់ស្ទឹងមានជ័យ ដែលទទួលរងការជន់លិចទឹកជំនន់ទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកមានសភាពចាស់ផងនោះ ទើបលោកអភិបាលបានដឹកនាំប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហានេះជូនបងប្អូនប្រជាពលរដ្ឋអោយទាន់ពេលវេលា ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌស្ទឹងមានជ័យ តំបន់សឡា ទីលានចាក់សំរាមស្ទឹងមានជ័យចាស់ តំបន់ស្ទឹងមានជ័យ បឹងក្រពើ បឹងទំពុនទី១ បឹងទំពុនទី២ ប្រឡាយដើមស្លែង ប្រឡាយស្ទឹងមានជ័យ។
លោកបន្ត ថាកិច្ចការងារមួយនេះត្រូវតែចុះពិនិត្យ និងស្ដារប្រព័ន្ធប្រឡាយ-លូទាំងអស់អោយទាន់ពេលវេលាដែលរដូវវស្សាកំពុងតែចាប់ផ្ដើមមកដល់ ដើម្បីឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋសំណូមពរមករដ្ឋបាលរាជធានីភ្នំពេញ។
លោក ម៉ែត មាសភក្តី បានឲ្យដឹងទៀតថា៖ ក្នុងជំនួបកិច្ចប្រជុំយើងគិតថាការងារនេះនឹងជួយរំដោះទឹកមួយចំនួនបានល្អប្រសើរជាងមុន ក្នុងការរំដោះទឹក ។ ជាក់ស្តែងដែរស្ថានីមួយទៀតឺស្ថានីលូប្រាំក៏ជាកិច្ចដែលជម្រុញឲ្យរៀបចំឲ្យធ្វើយ៉ាងណាអោយហើយឆាប់ទាន់ពេលវេលាក្នុងគម្រោងផែនការស្ថានីបូមទឹកលូប្រាំនេះ គឺជាការចំណែករំដោះទឹកដូចដែលបានប្រជុំពិភាក្សាការងាររៀបចំស្ថានីយបូមទឹកលូប្រាំនេះ ។
លោកបន្តទៀតថា៖ ជាមួយគ្នានេះដែរ បញ្ហាប្រឡាយទឹកក៏ជាកត្តាគួបផ្សំផងដែរ ដែលយើងត្រូវរួមគ្នាគិត ហើយដាក់ជាផែនការអង្គប្រជុំដាក់ការងារស្តារប្រឡាញបឹងសាឡាង ដែលជាធម្មតាយើងក៏មានការគិតគូក្នុងការជម្រុញឲ្យការស្តាលូ និងប្រឡាយបឹងសាឡាងនេះឲ្យបានល្អប្រសើរ ហើយបញ្ហា ភក់ ល្បាប់ និងសំរាមដែលតែងតែ មានការកើតឡើងរើយៗ ដែលយើងស្តារហើយមិនបានបីបួនខែទេ សំរាមនៅពេញលូ និងប្រឡាយថែមទៀត ទាំងនេះគឺជាកិច្ចការដែលយើងត្រូវធ្វើបន្ត និងរៀបចំដែរ ពីព្រោះថាប្រសិនជាប្រឡាយទឹក ទាំងបឹងសាឡាង ទាំងទឹកស្ទឹងមានជ័យ អាចបំរើជាមុខងារជាផ្លូវទឹក និងស្តុបទឹក សំរាប់បង្ហូរទឹកទៅស្ថានីបូមទឹកបឹង សាឡាង និងស្ទឹងមានជ័យ ៕ សំរិត