ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសRX300បើកលឿនជែងរថយន្តមួយគ្រឿងមិនផុតបុកម៉ូតូ១គ្រឿងរបួសយុវជនម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន មួយកន្លែងម្តុំផ្សារត្រែងត្រយឹង ខណៈដែលរថយន្តឡិចស៊ីសបើកលឿនជែងរថយន្តមួយគ្រឿងទៀតមិនផុតជ្រុលទៅបុកម៉ូតូសង់យុវជនម្នាក់កំពុងតែបើកបញ្ច្រាសទិសចំពិមុខយ៉ាងពេញទំហឹងបណ្តាលឲ្យអូសជាច្រើនម៉ែត្ររបួសធ្ងន់ ក្រោយកើតហេតុអ្នកបើកបររថយន្តបានចតរថយន្តទុកចោលរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៧ទៅលេខ៩៨ស្ថិតនៅក្នុងភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

នគរបាលបាលស្រុកបានបន្តទៀតថានៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស(LEXUS.RX300)ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2T.9828 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើរថយន្តឡិចស៊ីស នោះបានបើកលឿនជែងរថយន្ត០១គ្រឿងទៀតមិនចាំម៉ាកហើយក៏បានជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាកHONDA C125ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1D.8182 ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នាបណ្តាលឲ្យអ្នកបើកម៉ូតូមានឈ្មោះហុង ប្រុស ភេទប្រុសអាយុ១៧ឆ្នាំជាសិស្ស រស់នៅក្នុងភូមិទី០៤ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ក្រោយបង្ករហេតុរួចម្ចាស់រថយន្តបង្កហេតុបានចតរថយន្តទុកចោលរត់គេចខ្លួនបាត់ស្រមោល។ក្រោយកើតហេតុនគរបាលជំនាញបានចុះទៅធ្វើការវាស់វែងដឹកយុវជនរងគ្រោះទៅព្យាបាលភ្លាមៗ ចំណែករថយន្តបង្កហេតុនិងម៉ូតូយុវជនរងគ្រោះត្រូវបាននគរបាលជំនាញដឹកយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹង រងចាំដោះស្រាយនៅពេលក្រោយ ៕ សេនា សក្តិ


ចែករំលែក៖